(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសារាចរណែនាំមួយ ដើម្បីពន្យល់ដល់ក្រសួងស្ថាប័នរដ្ឋនានា អំពីការប្រើប្រាស់ កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិ ចំពោះលិខិតគតិយុត្ត និងលិខិតរដ្ឋបាល ឬឯកសារផ្សេងៗ។

ការចេញសារាចរណែនាំនេះ បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសង្កេតឃើញថា ការប្រើប្រាស់កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិក្នុងលិខិតបទដ្ឋានគតិយុត្ត និងលិខិតរដ្ឋបាលរបស់ក្រសួងស្ថាប័ន កន្លងមកនេះ នៅពុំទាន់មានភាពស៊ីសង្វាក់គ្នាល្អ និងរលូតនៅឡើយ។

ខាងក្រោមនេះជាសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការប្រើប្រាស់ កាលបរិច្ឆេទទាំងចន្ទគតិ និងសុរិយគតិ ចំពោះលិខិតគតិយុត្ត៖