(ភ្នំពេញ)៖ កំពូលតារាចំរៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា ខេមរៈ សេរីមន្ត, ឱប សុគន្ធកញ្ញា, G-Devith, Step, រ៉េត ស៊ូហ្សាណា, DJក្តិប នឹងមកអង្រួនឆាកតន្រ្តី GANZBERG Uber Christmas Festival អបអរបុណ្យណូអែលដែលធំជាងឆ្នាំមុនៗ។

ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងផ្សាយផ្ទាល់មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ ពុំធ្លាប់មាននេះ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃទី២៤ ខែធ្នូ បរិវេណខាងមុខមហោស្រព កោះពេជ្រ ជាមួយឆាកតន្រ្តីប្រកបដោយបច្ចេកវិទ្យាយ៉ាងទំនើបទាន់សម័យ ភ្លើងពណ៌យ៉ាងស្រស់ស្អាត ចាប់ពីម៉ោង៨យប់តទៅ។

ពិសេសលើសពីនេះ លោកអ្នកក៏អាចរីករាយកម្សាន្ត ជាមួយទស្សនីយភាពផ្សេងៗ ជាមួយដើម Christmas ដ៏ធំបំផុតនិងស្រស់ស្អាត និងមានលេងល្បែងកម្សាន្តកំសាន្តប្លែកៗ ឌីជេ វ័យក្មេងស្រស់ស្អាត អ្វីដែលអស្ចារ្យ បន្ថែមលើសពីនេះ លោកអ្នកក៏អាចរីករាយក្រេបរសជាតិស្រាបៀរ ហ្គេនស៍បឺគថ្មីស្រស់ ដ៏ឆ្ងាញ់ ព្រមទាំងអាចមានឱកាសឈ្នះរង្វាន់ម៉ូតូធំ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត៕