(ស្វាយរៀង)៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានអញ្ជើញចូលរួមដុតបំផ្លាញ គ្រឿងញៀនប្រមាណជាង២៥គីឡូក្រាម ដែលប្រារព្ធធ្វើឡើង នៅខេត្តស្វាយរៀង។

គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញនេះ ជាវត្ថុតាងរបស់អំណាចសាលក្រម សាលដីកាចំនួន០៤ខេត្ត ដែលបានបង្ក្រាបដែលរួមមានខេត្ត ខេត្តស្វាយរៀង, ព្រៃវែង, កំពង់ចាម និងខេត្តត្បូងឃ្មុំ។

ពិធីដុតបំផ្លាញនេះ ក៏មានការចូលរួមពីលោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទី និងជាមេបញ្ជាការ ដ្ឋានកងរាជាអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ
ទទួលផែនប្រឆាំងគ្រឿងញៀន និងជាអគ្គលេខាធិការរង អាជ្ញាធរគ្រឿងញៀន, លោកអភិបាលខេត្តស្វាយរៀង និងលោក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោក លោកស្រី តំណាងស្ថាប័នតុលាការ អយ្យការ មន្ទីរលោកស្នងការនគរបាល
មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំប្រមាណ២៣០០នាក់៕