(ស្វាយរៀង)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី បើកសិក្ខាសាលា កិច្ចសន្ទនាអន្តរជំនឿ-សាសនា ស្តីពីការចូលរួមទាំងអស់គ្នា ដើម្បីឲ្យជីវិតនិងសហគមន៍យើងគ្មានគ្រឿងញៀន ដែលសិក្ខានេះ ធ្វើឡើងនៅសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សិក្ខានេះបានធ្វើឡើងក្រោមជំនួយរបស់អង្គការ Danmission ដោយមានអ្នកចូលរួមសរុបជាង២០០អង្គ/នាក់៕