(ភ្នំពេញ)៖ អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី និងកូនស្រីជនក្បត់ជាតិ កឹម សុខា ទោះបីជាត្រូវនាំជាតិចូលក្នុងសង្គ្រាមស៊ីវិល ឬជម្លោះ ការស្អប់ខ្ពើមនិងប្រកាន់ពូជសាសន៍ ក៏អ្នកទាំងនេះអាចលើកដៃធ្វើទៅកើតដែរដើម្បីមហិច្ឆតាអំណាចនិងការសងសឹកក្នុងគំនុំគ្រួសារ។ សម រង្ស៊ី មានគំនុំឈាមឪពុកខ្លួនដែលត្រូវសងសឹក។ ឪពុក សម រង្ស៊ី ឈ្មោះ សម សារី ត្រូវបានស្លាប់តៃហោងដោយសារតែទោសក្បត់ជាតិ ដែលលួចធ្វើការជាមួយទីភ្នាក់ងារសម្ងាត់របស់អាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំរបស់សម្តេចឪ នរោត្តម សីហនុ។ ចំណែក កឹម មនោវិទ្យា ត្រូវធ្វើសកម្មភាពប្រឆាំងនឹង ប្រយោជន៍ ជាតិ និងប្រជាជន សព្វបែបយ៉ាងដើម្បីរំដោះឪពុកជាជនក្បត់ជាតិចេញពីគុក។
សែស្រឡាយក្បត់ជាតិនេះបានបន្តពីឪដល់កូនហើយឥឡូវនេះទាំង សម រង្ស៊ី និង កឹម មនោវិទ្យា កំពុងតែខិតខំប្រឹងប្រែងបន្តផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិ ញុះញង់មិនឱ្យកងទ័ពស្តាបបង្គាប់បញ្ជា និងធ្វើសកម្មទាំងឡាយប្រឆាំងសន្តិភាព និងការអភិវឌ្ឍ សេចក្តីសុខដែល ជាតិ និងប្រជាជនកម្ពុជាកំពុងតែមាននៅក្នុងដៃ។ សម រង្ស៊ី និងកឹម មនោវិទ្យា បានប្រើសារញុះញង់ បង្កចលាចលក្នុងសង្គម និងវោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍ឯង និងប្រឆាំងនឹងជាតិសាសន៍វៀតណាមដើម្បីបង្កើនប្រជាប្រិយភាពនិងសំឡេងឆ្នោត ក៏ដូចជាការទាក់ទាញការគាំទ្ររបស់ពល រដ្ឋមួយចំនួនចេញពីការបញ្ឆេះកំហឹងជាតិសាសន៍ដោយមិនបានគិតពីការគោរពសិទ្ធិមនុស្សជាសកលឡើយ។
ចាប់តាំងពីខ្លួនឈានជើងចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានប្រើប្រាស់នូវសារនយោបាយបែបស្អប់ខ្ពើមនិងរើសអើងប្រឆាំងជាតិសាសន៍ ដែលផ្ទុយពីសេចក្តី ថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ នៅអំឡុងពេលបោះឆ្នោតជាតិឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) សម រង្ស៊ី គឺជាបេក្ខជនតែម្នាក់គត់ដែលអង្គការសហប្រជាជាតិ ស្តីបន្ទោសចំពោះសេចក្តីថ្លែងការណ៍រើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។ សម រង្ស៊ី ត្រូវគេដឹងថា មានកេរ្តិ៍ឈ្មោះអាសោចខាងប្រើសេចក្តីថ្លែងការណ៍ និងវោហារសាស្ត្រជាដែលពោរពេញទៅដោយការញុះ ញង់និងការស្អប់ខ្ពើមជាតិសាសន៍។ ជាថ្មីម្តងទៀតសម រង្ស៊ី ត្រូវបានគេចោទរឿងបញ្ឆេះកំហឹង រើសអើងជាតិសាសន៍នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ១៩៩៨ ដោយប្រើប្រាស់វោហាសាសន៍ ប្រឆាំងនឹង វៀតណាមយ៉ាងខ្លាំងក្លា ហើយក្រុមបាតុករ ដែលបានបោះតង់តវ៉ានៅមុខរដ្ឋសភា ក្បែរព្រះបរមរាជវាំង ដែលពោរពេញដោយកំហឹង និងការស្អប់ខ្ពើមជាតិសាសន៍ តាមការញុះញង់របស់ សម រង្ស៊ី បានវាយប្រហារ និងដុតស្តូបមិត្តភាពកម្ពុជា-វៀតណាម។ មួយសបា្តហ៍ ក្រោយព្រឹត្តិការណ៍នេះការវាយប្រហារដោយហ្វូងមនុស្ស ដែលពោរពេញ ដោយកំហឹងបានសម្លាប់ជនជាតិវៀតណាមយ៉ាងតិច ៤ នាក់ ដែលជាការសម្លាប់ដោយសារតែការរើសអើងពូជសាសន៍។
ដើម្បីប្រជាប្រិយភាពបុគ្គល សម រង្ស៊ី មិនខ្លាចនឹងប្រឡែងលេងជាមួយនឹងបញ្ហា វៀតណាមឡើយ។ សម រង្ស៊ី ធ្លាប់បានឱ្យប្រជាជនសាមញ្ញដកបង្គោលតម្រុយព្រំដែនអន្តរជាតិដែលនេះគឺជាទង្វើមួយមិនអាចអត់ឱនឱ្យបានឡើយ ហើយរដ្ឋាភិបាលបស្ទិម ប្រទេសណាក៏ដោយ ក៏ប្រាកដជាថ្កោលទោសទង្វើបែបនេះដូចគ្នា។ មនុស្សគ្រប់គ្នានៅ កម្ពុជាសុទ្ធតែដឹងច្បាស់ថា បញ្ហាព្រំដែនជាមួយវៀតណាមគឺជាបញ្ហាដ៏រសើបណាស់ដែលជានិច្ចកាលនាំទៅរកភាពតានតឹង និងអសណ្តាប់ធ្នាប់សាធារណៈ។ តាមរយៈការញុះញង់ឱ្យមានការស្អប់ខ្ពើមរើសអើងប្រឆាំងពូជសាសន៍ដែលសម រង្ស៊ី បានធ្វើជាយូរមក ហើយជាមួយសកម្មជនរបស់ខ្លួន ធ្វើឱ្យសកម្មជនមួយចំនួននៃអតីតបក្សសង្គ្រោះជាតិ ក្លាយជាមនុស្សកោងកាច និងស្អប់ជាតិសាសន៍វៀតណាម។ ពួកគេទាំងនោះលាបពណ៌ ប្រជាជនកម្ពុជាមួយចំនួនថាជាជនជាតិវៀតណាម និងបានហាមឃាត់ពួកគាត់មិនឱ្យចូលក្នុងការិយាល័យបោះឆ្នោតថែមទៀត។ សកម្មជនអតីតបក្សសង្គ្រោះជាតិ ដែលជោគជាំដោយសារប្រកាន់ពូជសាសន៍បានចាត់ទុកអ្នកដែលមិនគាំទ្របក្សសង្គ្រោះ ជាតិដូចខ្លួនថាជា«អាយ៉ងវៀតណាម ក្បាលយួន ឬលក់ខ្លួនឱ្យយួនជាដើម»។
ការញុះញង់របស់ក្រុមមេដឹកនាំបក្សប្រឆាំងឱ្យធ្វើការតវ៉ាប្រឆាំង នឹងវត្តមានរបស់ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាដោយពួកគេមិនបានបែងចែកឱ្យច្បាស់នៃអ្នក ដែលរស់នៅ ស្របច្បាប់ឡើយ។ បក្សប្រឆាំងក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែររើសអើងប្រកាន់ពូជសាស ន៍ប្រឆាំងនឹងជនជាតិវៀតណាមតាមរយៈការធ្វើពហិការមិនទិញទំនិញ ឬប្រើប្រាស់ទំ និញមកពីប្រទេសវៀតណាមជាដើម។ ពេលខ្លះអតីតបក្សប្រឆាំងប្រឌិតព័ត៌មានមិនពិត ថាមានប្រមាត់ប្រមង់ចាប់កូនក្មេងទៅវៀតណាម ឬជនជាតិនៅ កម្ពុជាបានចាប់កូនក្មេងវះយកក្រលៀនជាដើម។ នេះពិតជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយក៏ជាការរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្សដែរ។
កាលដែលសម រង្ស៊ី ប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាមដើម្បីចំណេញសំឡេងឆ្នោតគឺជាការកង្វះការទទួលខុសត្រូវដ៏សែនគ្រោះថ្នាក់ ហើយទង្វើបែបនេះមិនត្រូវអត់ ឱន ឱ្យបានឡើយ។ កឹម សុខា ក៏ដូចគ្នាដែរបានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម ជាតិសាសន៍វៀតណាមដើម្បីស្វែងរកសំឡេងឆ្នោតនិងបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ ទាំង សម រង្ស៊ី និង កឹម សុខា បានប្រើប្រាស់សុន្ទរកថា ស្អប់ខ្ពើមប្រកាន់ពូជសាសន៍ដើម្បីទាញសំឡេងឆ្នោតដោយបានចោទថា ប្រាសាទអង្គរវត្ត ត្រូវបានលក់ឱ្យជនជាតិវៀតណាម ជនជាតិវៀតណាមលួចការងារខ្មែរ និងលួចធនធានធម្មជាតិព្រៃឈើខ្មែរ និងវៀតណាម រំកិលព្រំប្រទល់ដែនចូលទឹកដីកម្ពុជា រៀងរាល់ថ្ងៃជាដើម។ ការញុះញង់របស់មេដឹកនាំបក្សប្រឆាំងទាំងនេះពិតជាបានផល និងបានទាញសមាន ចិត្តពីប្រជាពលរដ្ឋមួយចំនួនដែលមិនបានពិចារណាឱ្យបានជ្រៅជ្រះ។ សម រង្ស៊ី កឹម សុខា រួមនឹងគូកននយោ បាយផ្សេងទៀតដឹងដែរថាកម្ពុជាពិតជាមានចំណុចរសើបលើ បញ្ហាព្រំដែនជាមួយបរ ទេស ជិតខាង និងតែងតែបង្កនូវផលប៉ះពាល់ជាច្រើន ចុះហេតុអ្វី បានជាសម រង្ស៊ី កឹម សុខា និងមន្ត្រីនៃបក្សប្រឆាំងព្យាយាមប្រើប្រាស់សារទាំងនេះ? នេះពិតជាបានបង្ហាញចេតនាមួយថាអ្នកនយោបាយបក្សប្រឆាំងយកសារ ការស្អប់ខ្ពើមជាតិសាសន៍គឺជា ចំណុចឃោសនាមួយរបស់ពួកគេ ដោយមានភាពងាយស្រួលប្រមូលការគាំទ្រ។ នៅក្នុង សម័យសង្គ្រាម ខ្មែរក្រហមក៏បានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍វៀតណាមដើម្បីប្រមូលកម្លាំងដើម្បីធ្វើសង្គ្រាមផងដែរ។
សម រង្ស៊ី ហាក់ដូចជាបានប្រែក្រឡាស់សម្តីរបស់ខ្លួនវិញក្រោយពីទណ្ឌិតរូបនេះ បានចុះហត្ថលេខាសម្ងាត់សហការជាមួយក្រុមវៀតណាមសេរីដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដោយបានសន្យាសម្ងាត់មួយចំនួនលើអនាគតនៃប្រទេសកម្ពុជា ដោយមិនបានសួរយោបល់ពលរដ្ឋកម្ពុជាបន្តិចឡើយ។ សម រង្ស៊ី ស្ទើរតែឆ្លើយមិនកើត នឹងសំណួររបស់អ្នកកាសែតបារាំងនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី៣ ខែធ្នូ ដែលសួរថាប្រើប្រាស់សាររើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម គឺអាចនាំឱ្យមានអំពើហិង្សា និងនាំឱ្យមានការប្រកាន់ពូជសាសន៍? សម រង្ស៊ី បានព្យាយាមក្នុងការលាងនូវកំហុសឆ្គងដ៏ឆ្ងន់ធ្ងររបស់ខ្លួនអំពីការកេងចំណេញនយោបាយ តាមបែបសុន្ទរកថាប្រកាន់ពូជសាសន៍ដោយបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះមិនមាន អំពើហិង្សាកើតឡើងទេ ហើយប្រជាជនកម្ពុជាគឺជា អ្នកសន្តិភាពនិយម។ នេះពិតជាការកុហកដោយមិនអៀនខ្មាស! សម រង្ស៊ី បាននិយាយកុហកអ្នកកាសែតបារាំង និងមួលបង្កាច់ស្ថានការណ៍ពិតនៅកម្ពុជាថា បច្ចុប្បន្ននេះមានអ្នកជំនាញការយោធាវៀតណាមនៅពាសពេញប្រទេសកម្ពុជា។
សម រង្ស៊ី បានកុហកទៀតថាមានកម្លាំងទ័ពសំខាន់របស់វៀតណាមនៅតាមព្រំដែន និងនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ តើ សម រង្ស៊ី ពិតជាកំពុងយល់សប្តិ ឬលាបជំងឺចាស់នៃការញុះញង់ការរើសអើងប្រកាន់ ពូជសាសន៍? សម រង្ស៊ី នៅក្រៅប្រទេសច្រើនពេក និងវក់នឹងការភូតកុហកសហគមន៍អន្តរជាតិ និងបានភូតកុហក ប្រជាជនកម្ពុជា បានជាមិនបានយល់ដឹងឱ្យច្បាស់ពីកម្ពុជាពិត។ នេះគឺជាចរិតហ្ស៊ីនរបស់ទណ្ឌិតសម រង្ស៊ី អ្នកលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដ៏អស្ចារ្យរបស់ក្រុមបស្ទិបប្រទេស។
បស្ទិមប្រទេសក៏នៅតែធ្វើមិនឮអំពីការប្រើវោហារសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី រើសអើងប្រឆាំងនឹងជនជាតិចិន និងប្រទេសចិន។ ទំនងដោយសារតែនេះគឺជាអ្វីដែល បស្ទិមប្រទេសទាំងនោះចង់បានទេដឹង តាមរយៈការប្រើកូនជឹងរបស់ខ្លួនវាយប្រហារ ប្រទេសចិន? សម រង្ស៊ី បានថ្លែងថា បច្ចុប្បន្ននេះប្រទេសវៀតណាម និងសហរដ្ឋអាមេរិកបានចងសម្ព័ន្ធភាពជាមួយគ្នាប្រឆាំងនឹងចិន។ កាលណាភូមិសាស្ត្រនយោបាយប្រែប្រួលនោះគោលជំហរបក្ស និងសារនយោបាយ ក៏ប្រែប្រួលទៅតាមនោះដែរ។ ដោយអនុវត្តតាមចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី ចាប់ផ្តើមវាយប្រហារប្រទេសចិនវិញម្តង និងបានកំពុងតែប្រើវោហារសាស្ត្រ ស្អប់ខ្ពើមជនជាតិចិន និងប្រទេសចិន។ តើនេះបង្ហាញថា សម រង្ស៊ី ជាអ្នកនយោបាយគោរពសិទ្ធិមនុស្ស មិនស្អប់ខ្ពើមជាតិសាសន៍ដូចដែលខ្លួន តែងតែអួតប្រាប់បរទេសមួយចំនួនដែលមិន ស្គាល់ខ្លួនច្បាស់? តាមពិត សូម្បីក្នុងក្រុមគ្រួសារ សម រង្ស៊ី ក៏មិនបានផ្តល់ការគោរពចំពោះ បាវបម្រើរបស់ខ្លួនផង។ អ្នកបម្រើនៅក្នុងផ្ទះ សុទ្ធតែដើរជើងទា គោរពឱនលំទោនស្ទើរក្បាល ដល់ដី។ នេះហើយជានិមិត្តរូបនៃសិទ្ធិមនុស្សរបស់ក្រុមបស្ទិម ប្រទេសមួយចំនួនដែល កំពុងតែព្យាយាមលើកតម្កើង និងព្យាយាមជួយប្រស់ឱ្យបក្សក្បត់ជាតិរស់ឡើងវិញ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយមាន់សម្លរ អង្ករកំប៉ុង និងជានិមិត្តរូបនៃនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ។
ក្រុមបស្ទិមប្រទេសដែលកំពុងជឿការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសទណ្ឌិតសម រង្ស៊ី និងកឹម មនោវិទ្យា កូនជនក្បត់ជាតិ កឹម សុខា គួរយកគោល ការណ៍សិទ្ធិមនុស្សមកដាក់មុខវាយតម្លៃថាតើការវោហារសាស្ត្ររើសអើងពូជសាសន៍ របស់អ្នកនយោបាយបំផ្លាញជាតិទាំងអស់នេះ ជួយលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រ ជាធិបតេយ្យទេ? កាលដែលអ្នកនយោបាយប្រើប្រាស់សុន្ទរកថាស្អប់ខ្ពើមជាតិសាសន៍ ដើម្បីទាក់ទាញអ្នកគាំទ្រជាតិនិយមចង្អៀតចង្អល់គួរត្រូវថ្កោលទោស និងផ្តន្ទាទោសទេ? ប្រសិនបើបស្ទិមប្រទេសទាំងនោះមិនអគតិទេ នោះទង្វើទណ្ឌិត សម រង្ស៊ី កឹម មនោវិទ្យា និងអ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលកំពុងប្រើប្រាស់សាររើសអើងប្រឆាំងនឹង ជនជាតិវៀតណាម និងចិន នឹងត្រូវថ្កោលទោសជាមិនខាន ព្រោះនេះជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្សជាសកលដែលពិភពលោកទាំងមូលកំពុងអបអរសាទរនៅថ្ងៃទី១០ ធ្នូ ខួបទី៦៩នេះ៕
ដោយ៖ ចៅ ចាក់ស្មុក