(ភ្នំពេញ)៖ សម្រាប់ឆ្នាំទីបីសិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នា នៅចុងសប្តាហ៍នេះ ដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏​ធំអស្ចារ្យ នៅទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នំាលាបមក ពីប្រទេសន័រវ៉េ កំពុងធ្វើការ គាំទ្រដល់សកម្មភាពមួយនេះ និងបង្កើតភាពច្នៃប្រឌិត ដែលអាចធ្វើទៅបានដោយផ្តល់នូវថ្នាំលាប ដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយ ជាមួយការប្រគំតន្ត្រី ការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ទោលផងដែរ។

​ក្នុងអំឡុងពេល៤ថ្ងៃប្រជាជនកម្ពុជា ជនបរទេស និងអ្នកដំណើរនឹងមានឱកាស ទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌​នៃរាជធានី។ Laetitia Troussel ជាអ្នកនិពន្ធ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានថ្លែងថា «ទស្សនីយភាពសិល្បៈតាមដងផ្លូវ នៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឲ្យសិល្បៈមួយនេះ លេចចេញជាផ្លែផ្កា និងមានភាពរីកចម្រើន!»។

អ្នកជំនាញសិល្បៈគំនូរបែបសម្រុះ សម្រួលវប្បធម៌ជនជាតិបារាំង ដែលរស់នៅរាជធានីភ្នំពេញរូបនេះ​ បានចាប់ដៃជាមួយ Chifumi និងThéo Vallier ដែលជាសិល្បករគំនូរ តាមដងផ្លូវដ៏ល្បីល្បាញពីររូប ដោយសារតែសា្នដៃសិល្បៈគំនូរ ដ៏មានភាពទាក់ទាញរបស់ពួកគេ ពីសិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញ ទីក្រុងចូលរួមសម្រាប់ភាពច្នៃប្រឌិត សិល្បៈក្នុងកម្មវិធីនេះ​។

ក្រៅពីការគូរគំនូរដោយផ្ទាល់ កម្មវិធីនេះនឹងបង្ហាញពីទម្រង់ផ្សេងៗ នៃភាពច្នៃប្រឌិតដែលទាក់ទងនឹង សិល្បៈតាមដងផ្លូវតាមបែបវិធីសាស្រ្តផ្សេងៗគ្នា របស់ពួកគេ ដូចជាការថតរូប របស់វិចិត្រករទីក្រុង រូបចម្លាក់ដែលបានរកឃើញ ធ្វើពីលោហធាតុ សិល្បៈក្បាច់គុននៅតាមដងផ្លូវ ជាដើម...។ គោលបំណងនៃសិល្បៈនេះ គឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នា ក៏អាចចូលរួមបានដែរ សូម្បីតែជាមួយនឹងមធ្យោបាយតិចតួចក្តី។ សិល្បករទាំងក្នុងស្រុក និងអន្តរជាតិនឹងទទួលបាន តំណាងស្មើៗគ្នា ហើយកម្មវិធីនេះផ្ទាល់ គឺជាឱកាសសម្រាប់សិល្បករខ្មែរ វ័យក្មេង ដើម្បីទទួលបាននូវការទទួលស្គាល់ និងធ្វើឲ្យស្នាដៃសិល្បៈរបស់ពួកគេ កាន់តែមានភាពវិវឌ្ឍផងដែរ។

អ្នករៀបចំកម្មវិធីនេះ​ផ្ទាល់ មានគោលបំណងចង់ឲ្យអ្នកគ្រប់គ្នា បានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះ ហេតុដូច្នេះ ហើយបានជាព្រឹត្តិការណ៍មួយនេះ មិនត្រូវបានបង់ប្រាក់ ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្ត តាមម៉ូតូកង់បី នៅថ្ងៃទី១០ ខែធ្នូដែលជាការធ្វើដំណើរ ទៅកាន់ទីតាំងនានាចំនួន១៥​ កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះ នឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម​។

JOTUN ជាដៃគូដ៏ល្អឥតខ្ចោះ ក្នុងការគាំទ្រសិល្បៈនៅ​កម្ពុជា ម៉ាកថ្នាំលាបដ៏ល្បីមួយនេះ នឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះ ជាលើកដំបូង។ លោក Svein Johan Stub ប្រធានគ្រប់គ្រងប្រចាំប្រទេស របស់ក្រុមហ៊ុន JOTUN បានឲ្យដឹងថា «អ្វីដែលយើងចូលចិត្ត អំពីសិល្បៈនៅតាមដងផ្លូវ គឺថាសិល្បៈនេះអាចផ្លាស់ប្តូរទាំងស្រុង នូវបុគ្គលិកលក្ខណៈ នៃអគារមួយដែលមានរូបរាង សាមញ្ញបំ​ផុត ឲ្យក្លាយជាអាគារមួយពោរពេញ ដោយភាពទាក់ទាញ។ នេះគឺជាថាមពលនៃថ្នាំលាប ដោយធ្វើការជ្រើសរើសពណ៌ឲ្យសមស្របជាមួយនឹង រូបគំនូរ នោះវានឹងផ្តល់ភាពងាយស្រួល ក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ!»។

ក្រុមហ៊ុនមានក្តីរំភើបយ៉ាងខ្លាំង ចំពោះគំនិតនៃការដាក់បញ្ចូល​បុគ្គលិក លក្ខណៈរាជធានីភ្នំពេញ ទៅក្នុងវេទិការមួយនេះ ដែលធ្វើឲ្យទីក្រុងទទួលបានចំណាប់អារម្មណ៍ ចំពោះការផ្លាស់ប្តូរនៅល្បឿនពន្លឺ។ លោក Stub បានបន្ថែមទៀតថា « យើងធ្លាប់និយាយថា ថ្នាំលាបរបស់យើងបានជួយបង្កើន នូវសោភណ្ឌភាពផ្ទះ និង អាគារជាច្រើន ដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នកផ្គត់ផ្គង់​ថ្នាំលាប សម្រាប់ប៉មអេហ្វែល នៅទីក្រុងប៉ារីស និងបានផ្តល់នូវសោភណ្ឌភាព ពណ៌ដល់បូរី និងអាគារជាច្រើន នៅទូទាំងព្រះរាជាណាចក្រផងដែរ។ ការលើកទឹកចិត្តដល់ស្នាដៃគំនូរ ខ្នាតធំនៅទីសាធារណៈ និងឯកជននៅជុំវិញទីក្រុង គឺជាវិធីសាស្រ្តល្អមួយក្នុងការ ផ្តល់នូវអ្វីៗដែលល្អ ដល់ប្រជាជន នៅរាជធានីភ្នំពេញ និងជាការអរគុណយ៉ាងកក់ក្តៅ ចំពោះការយកទុកចិត្តដាក់នូវស្លាកសញ្ញាថ្នាំ លាបរបស់យើង!»។

JOTUN ក៏នឹងផ្តល់ជូនអ្នកទស្សនាទាំងអស់ នូវឱកាស ដើម្បីឈ្នះរង្វាន់ Fujifilm Instax mini 9 តាមរយៈការប្រកួតថតរូប Selfie ក្នុងកម្មវិធីនេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.facebook.com/jotuncambodia។ សម្រាប់ពត៌មានបន្ថែមទាក់ទងនឹង សិល្បករ និងកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ https://www.facebook.com/jotun.kh/ ៕