(ភ្នំពេញ)៖ តាមរយៈការទម្លាយ Trailer បទ Original Song «ស្នេហ៍ខ្ញុំខុសអ្វី ?» ជាសំនៀងដំបូងរបស់លោក គីម សាន ដែលត្រូវបានមហាជនទូទៅ ស្គាល់គ្រប់គ្នាថា ជាប្អូនប្រុសបង្កើតរបស់តារាសម្តែងស្រី រូបស្រស់ កញ្ញា ដេននី ក្វាន់ នៅលើបណ្តាញសង្គមយូធូប និងហ្វេសប៊ុក កាលពីថ្មីៗនេះ ឃើញថា បច្ចុប្បន្នមានមហាជនជាច្រើន បាននឹងកំពុងគាំទ្រ។ មិនតែប៉ុណ្ណោះក៏មានខ្លះទៀតរង់ចាំដោយអន្ទះសារ នូវការចេញ MV ផ្លូវការផងដែរ។

ចំពោះអត្ថន័យ និងសាច់រឿងបទ Original Song «ស្នេហ៍ខ្ញុំខុសអ្វី?» ពីសំណាក់តារាចម្រៀងជំនាន់ថ្មី លោក គីម សាន ដែលទើបត្រូវបានបង្ហោះ ផ្សព្វផ្សាយនៅលើបណ្តាញសង្គម មុននេះ គឺជាការច្រៀងរៀបរាប់ជុំវិញជីវិតស្នេហា រវាងបុរស និងបុរសដែលអាចចាត់ទុកថា ជាស្នេហាផ្ទុយពីច្បាប់ធម្មជាតិ។

Original Song បទ «ស្នេហ៍ខ្ញុំខុសអ្វី?» ក៏ជាការចូលរួមដឹកនាំសម្តែង សាច់រឿងដោយតារាសម្តែងស្រី កញ្ញា ដេននី ក្វាន់ បងស្រីបង្កើត លោក គីម សាន ខណៈបទនេះនឹងមានចេញ Full MV នាពេលឆាប់ៗខាងមុខនេះ ផងដែរ។

ដើម្បីបានដឹងពីអត្ថន័យ នៃសាច់រឿងបទនេះពិសេសយ៉ាងណា នោះសូមទស្សនា Trailer ខាងក្រោមនេះ ទាំងអស់គ្នា៖