(ភ្នំពេញ)៖ HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បានប្រារព្ធពិធីខួបកំណើត លើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ១២ ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន៥ប្រភេទ និងទូរសព្ទ័ចុចប៊ូតុង ចំនួន៧ប្រភេទ នៅលើទីផ្សារ១៧០ ប្រទេស និងបានបញ្ចូលភាសាចំនួន​​៤៨ ភាសា​ទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះ ដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុន នាពេលអនាគត។ សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង ២០ពីសមាជទូរសព្ទ័ពិភពលោក (Mobile World Congress) ឆ្នាំ ២០១៧ និងត្រូវបានលក់អស់យ៉ាងលឿនបំផុត នៅលើទីផ្សារទូទាំងពិភពលោក។

សូមរំឭកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូន ជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ។  ក្នុងរយៈពេល៦ខែ មានNokia ស្មាតហ្វូនចំនួន​៥ ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។

ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង៥ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរសព្ទ័ដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។

សមិទ្ធផលថ្មីៗទាំងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រ​ ជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រ ជាងមួយលាននាក់ បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរសព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង២០០ លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង ៨៧ លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ ២,២ លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។  

លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា​ «បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យ​នេះ ជាដំបូងខ្ញុំសូមអរគុណ ដល់អ្នកគាំទ្ររបស់យើងទាំងអស់ ចំពោះការឆ្លើយតបដ៏មានតម្លៃ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និងផ្ដល់ទំនុកចិត្តពួកគេ ចំពោះទូរសព្ទ័ Nokia ថ្មីរបស់យើង។ ទាំងនេះបង្ហាញពីគុណតម្លៃ នៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់​មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអ្វីដែលពួកគេចង់បាន​ ពីការប្រើប្រាស់ទូរសព្ទ។ ជាមួយនិងភាពរីកចម្រើន​ដែលយើងបានបង្កើត និងការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើប​នឹងសមិទ្ធផលថ្មីៗផ្សេងទៀត​ ដែលនឹងមកដល់ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់យើង និងអ្នកគាំទ្រទាំងអស់របស់យើង​»

គ្រួសារ Nokia តែងតែជឿជាក់ថា អ្នកប្រើប្រាស់ទាំងអស់ ត្រូវតែទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ មិនមែនត្រឹមតែ​ ម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ។ ជាមួយទស្សនវិស័យ នៃការរចនាដ៏ប៉ិនប្រសប់ និងសមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និងបញ្ចូលទៅក្នុងរចនាបថ របស់ទូរសព្ទ។

កន្លងមក ក្រុមការងារបានខិតខំ​ ច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូល​ចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ ដ៏ធំធេងដល់អ្នកប្រើប្រាស់​ ប្រចាំថ្ងៃ។ គូសបញ្ជាក់លើលក្ខណៈពិសេស នៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាព​ នៃទូរសព្ទម៉ាក Nokia  ភាពសាមញ្ញ និងអាចជឿទុកចិត្តបាន រាល់ទូរសព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើង​ សម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីគ្រប់វ័យ៕