(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានរកឃើញម្ចាស់ជ័យលាភី ក្នុងការ​ចូលរួមប្រកួតប្រជែង ស៊ែរវីដេអូ គ្រប់ភាគលើទំព័រហ្វេសប៊ុករបស់ EVA Air និងទាយសាច់​រឿងភាគបញ្ចប់ក្នុងរឿង កក់សំបុត្រ កក់បេះដូង (Ticket to Love) ដែលបានចាក់ផ្សាយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ កាលពីល្ងាចថ្ងៃសៅរ៍​ ទី០២ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានរៀបចំកម្មវិធី EVA Air Ticket to Love នៅក្នុងផ្សារទំនើប អ៊ីអនម៉ល ដែលមានការចូលរួមពីសំណាក់តារាសម្តែងទាំង ៣ រូប និងតារាចម្រៀងដ៏ល្បីលោក Jimmy Kiss ដែលជាម្ចាស់បទក្នុងរឿង«កក់សំបុត្រ
កក់បេះដូង» ផងដែរ ជាមួយនឹងសកម្មភាពសប្បាយៗជាច្រើន។

​ ក្រុមហ៊ុនអាកាសចរណ៍ EVA Air បានរកឃើញម្ចាស់ជ័យលាភី ២០ រូប ក្នុងកម្មវិធី
ប្រកួត ស៊ែរវីដេអូ គ្រប់វគ្គលើទំព័រហ្វេសប៊ុកដោយក្នុងនោះ មានម្ចាស់ជយលាភីរង្វាន់ធំ ៣ រូប។ ដោយឡែ​ក មានម្ចាស់ជ័យលាភី ១០ រូប ទៀត ដែលបានឈ្នះលើការទាយ
សាច់រឿងភាគបញ្ចប់ក្នុងរឿង «កក់សំបុត្រ កក់បេះដូង» ដោយក្នុងនោះផងដែរមាន
ម្ចាស់ជ័យលាភីរង្វាន់ធំ ៣ រូប ដូចគ្នា។

ម្ចាស់ជយលាភីរង្វាន់ធំមានឈ្មោះដូចខាងក្រោម៖
ម្ចាស់ជ័យលាភី ៣ រូប ដែលទទួលបានរង្វាន់ធំក្នុងការ ស៊ែរវីដេអូ លើទំព័រហ្វេសប៊ុក​​
EVA Air៖
រង្វាន់ទី១: ទូរស័ព្ទ iPhone 8 64GB បានទៅលើឈ្មោះ​ ប៉ូ សុខវល័ក្ខ
រង្វាន់ទី ២: នាឡិកា Apple Watch Series 3 38mm បានទៅលើឈ្មោះទាន កែវវល័ក្ខណ៍
រង្វាន់ទី ៣: ឧបករណ៍បំពងសម្លេង JBL Charge 3​ បានទៅលើឈ្មោះទឹម ស្រីប៉ុច

ម្ចាស់ជ័យលាភី ៣ រូប​ដែលទទួលបានរង្វាន់ធំក្នុងការទាយសាច់រឿងភាគបញ្ចប់
ក្នុងកម្មវិធី EVA Air Ticket to Love៖
រង្វាន់ទី១: ទូរស័ព្ទ iPhone 8 64GB បានទៅលើឈ្មោះ សុង ស៊ីវលីន
រង្វាន់ទី ២: នាឡិកា Apple Watch Series 3 38mm បានទៅលើឈ្មោះ ហេង​ សុមុន្នី
រង្វាន់ទី ៣: ឧបករណ៍បំពងសម្លេង JBL Charge 3​ បានទៅលើឈ្មោះ យឹម ដារ៉ា

សូមបញ្ជាក់ថា ម្ចាស់ជយលាភីទាំង ៣០ រូប​ ត្រូវបានជ្រើសរើសយ៉ាងសុក្រិតពីសំណាក់ ក្រុមការងារ ក្រុម​ហ៊ុន​អាកាសចរណ៍ EVA Air៕