(ភ្នំពេញ)៖ នៅវេលាម៉ោង ០៣៖០០នាទី រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តីបង់ក្លាដេស បានចាប់ផ្តើមជួបសំណេះសំណាលជាមួយក្រុមធុរជនកម្ពុជា ដែលសម្របសម្រួលដោយ សភាពាណិជ្ជកម្ម នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដើម្បីពិភាក្សា ក៏ដូចជាទាក់ទាញ ការនិយោគទៅកាន់ប្រទេសរបស់លោកស្រី។

លោកស្រី សេក្ខ ហាស៊ីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោង១២៖៣០នាទី ថ្ងៃត្រង់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីធ្វើទស្សនកិច្ច៣ថ្ងៃ។ ទស្សនកិច្ចនេះ ធ្វើឡើពីថ្ងៃទី០៣ ដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕