(ភ្នំពេញ)៖ Pætchwork/ Collection ជា Collection ការ៉ូ និងសម្ភារៈបន្ទប់ទឹក ព្រមទាំងរ៉ូប៊ីណេ ​ដ៏ល្បីល្បាញ​លើពិភពលោក របស់COTTO ដែលត្រូវបានរចនា ដោយអ្នកឌីហ្សាញ ជនជាតិអ៊ីតាលី ពេលនេះ បានចូលមក​ដល់​ទី​ផ្សា​​រ​​កម្ពុជាហើយ បន្ទាប់ពីបានមើលឃើញពីសក្តានុពល​សេដ្ឋកិច្ច ការអភិវឌ្ឍ និងការកើនឡើងនៃវិស័យសំណង់។

‘Pætchwork/ Collection ជាកិច្ចសហប្រតិបត្តិការរវាងCOTTO និងអ្នកឌីហ្សាញមកពី​អ៊ីតា​លី លោក Piero Lissoni ។ ‘Pætchwork/ Collection ត្រូវបានបង្កើតឡើង ដោយការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះ រវាងរូបរាងសាមញ្ញ រចនាបទទំនើបតែមួយគត់ និងភាពស្រស់ស្រាយ នេះគឺជាសមិទ្ធផល​ដ៏មោទនភាពបំផុត ​របស់កម្ពុជា​ដែលមានផលិតផលម៉ាកល្បីលំដាប់ពិភពលោក ប្រកបដោយគុណភាព សោភ័ណភាព និងមានរចនាបទដ៏ល្អឥតខ្ចោះ។

លោក Piero Lissoni ជាស្ថាបត្យករម្នាក់ ក្នុងចំណោមស្ថាបត្យករល្អ​បំផុត ក្នុង​ឧស្សាហ​ក​ម្ម​ស្ថាបត្យកម្មសកលលោក ហើយត្រូវបានគេទទួលស្គាល់នូវស្នាដៃ​ជាច្រើនរបស់គាត់ ផ្នែកស្ថាបត្យកម្ម​និង​ការ​ឌីហ្សាញ គ្រឿងសង្ហារឹមម៉ាកល្បីៗជាច្រើន នៅក្នុងទ្វីបអឺរ៉ុប ដូចជា Benetton, Boffi, Cappellini, Fantini, Glas Italia, Kartell, Lema and Living Divani។ លោក Piero Lissoni បា​ន​ទទួលពានរង្វាន់ ដ៏មានកិត្យានុភាពជាច្រើន និងត្រូវបានបញ្ចូលជាផ្លូវការទៅក្នុង Hall of Fame of Design ក្នុងទីក្រុងញូវយ៉ក ឆ្នាំ២០០៥ ដែលជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ​ក្នុងឧហ្សា​ហកម្ម​ស្ថាបត្យកម្មនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក Anuvat Chalermchai នាយកពាណិជ្ជសញ្ញា COTTO​ បានថ្លែងថា «ប្រទេសកម្ពុជា​ គឺជាទីផ្សារដ៏សំខាន់បំផុតមួយ សម្រាប់ COTTO ។ កម្ពុជា​មាន​កំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការកើនឡើងនូវ​គម្រោងពាណិជ្ជកម្ម ព្រមទាំងលំនៅឋានជាច្រើនផងដែរ ហើយCOTTO បានធ្វើ​ការ​យ៉ាងសកម្ម ដើម្បីនាំមកនូវផលិតផល ដែលបានឌីហ្សាញយ៉ាងស្រស់ស្អាត ជាមួយនិងបច្ចេកវិទ្យាល្អបំផុតសម្រាប់​ទីផ្សារ​កម្ពុជា​»។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ COTTO បានបង្ហាញខ្លួន ក្នុង​នាមជា​ក្រុមហ៊ុន​លំដាប់​ពិភពលោក ខាងផលិតឥដ្ឋការ៉ូ និងសម្ភារៈបន្ទប់ទឹក។ តម្លៃស្នូលរបស់ COTTO គឺគុណ​ភាព​និងសេវាកម្ម ដែលផលិតផលទាំងអស់ ​ត្រូវបានផលិត​ឡើងដោយ​បច្ចេក​វិទ្យា​ឈាន​មុខគេ និងការស្រាវជ្រាវយ៉ាងស៊ីជម្រៅ អំពីចំណង់ចំណូលចិត្តរបស់ អតិថិជន។ COTTO តែងតែ​​ខិតខំ ស្វែងយល់ពីអតិថិជន នៅ​គ្រប់ប្រទេសដែលយើង​ផ្គត់ផ្គង់ដើម្បីកែលម្អជាប្រចាំ និងបំពេញតំរូវការដែលកំពុងតែកើនឡើង។

ក្រៅពី ‘Pætchwork/ Collection, COTTO បានបង្ហាញជូននូវ​ Collection ​ថ្មី​បំផុតដូចជា ចានបង្គន់ និងឡាបូ Simply Modish Collection និង ​ឥដ្ឋការ៉ូព័រ​សឺ​ឡែ​ន ២០១៧ ដែលឆ្លើយតបចំពោះតម្រូវការ គម្រោងពាណិជ្ជកម្ម និងលំនៅឋាន នៅក្នុងប្រទេស​កម្ពុជា។

ព័ត៌មានលម្អិត អំពី Collection ថ្មីបំផុតរបស់COTTO អាចស្វែងរកបាន​នៅ​តាម​​គេហទំព័រ www.cotto.com និងទំព័រហ្វេសប៊ុកwww.facebook.com/cottoofficialkh៕