(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកា ភាពជាអ្នកដឹកនាំ តំបន់អាស៊ី ប៉ាស៊ីហ្វិក ចំពោះការឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា និងជាប្រធាន កាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ បាននឹងកំពុងចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ គ្រួសារ អ្នកផ្ទុកមេរោគអេដស៍ កុមារកំព្រា ជនពិការ និងចាស់ជរាគ្មានទីពឹង ចំនួន ១២៨៨គ្រួសារ មកពី៧ស្រុក -ក្រុង និងមណ្ឌល កុមារNHCC ស្ថិតនៅ មណ្ឌលកីឡាខេត្ដខេត្ដកំពង់ស្ពឺ ភូមិ ត្រស់សាលា សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ៕