(ភ្នំពេញ)៖ ឱកាសនៃភាពអស្ចារ្យ ដែលនឹងកើតមានឡើង សម្រាប់ប្រជាពលរដ្ឋ ដែលមានទាំងភ្ញៀវជាតិ-អន្ដរជាតិ និងអ្នកបើកអាជីវកម្ម នឹងបានមកដល់ក្នុងឆ្នាំ២០១៨ខាងមុខនេះហើយ ជាមួយនឹងគម្រោងមជ្ឈមណ្ឌល កប៉ាល់កំសាន្ដដ៏សែនធំ កម្ពស់៥ជាន់ នៅតាមដងមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ ។

លោក លន មុនីសិលា នាយកគ្រប់គ្រង គម្រោងមជ្ឈមណ្ឌលកប៉ាល់កំសាន្ដដ៏សែនធំនេះ បានថ្លែងថា «កប៉ាល់របស់យើងនេះ បានសាងសង់ និងរចនាបថដ៏ស្រស់ស្អាត រួចរាល់អស់ហើយ ដែលទីតាំងនេះ នឹងនាំអារម្មណ៍លោកអ្នក ឲ្យសប្បាយរីករាយស្រស់ស្រាយ ដែលនឹកស្មានមិនដល់ ពិសេសយើងបើកបម្រើជូនអតិថិជនកំសាន្ដសើ្ទរតែ២៤ម៉ោង លើ២៤ម៉ោង ដែលមានទាំងក្លឹបកំសាន្ដ រោងកុន ហាងទំនិញ ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ អាងហែលទឹកដ៏ទាន់សម័យ កន្លែងកំសាន្ដជាមួយនឹងឧបករណ៍ទំនើបៗ និងលក់ផលិតផលផ្សេងទៀត ដែលទីតាំងកប៉ាល់ទាំង៥ជាន់នេះ មានបំពាក់ម៉ាស៊ីនត្រជាក់ អំពូលភ្លើងច្នៃប្រឌិតដ៏អសា្ចរ្យ អាចប្រារព្ធកម្មវិធីផ្សេងៗបានយ៉ាងច្រើនជាមួយនឹងទីតាំងដ៏ស្រស់ស្អាត លើកប៉ាល់តាមដងមាត់ទន្លេ យ៉ាងប្លែកអារម្មណ៍ ចំណែកកន្លែងចតរថយន្ដក៏ធំទូលាយផងដែរ»។

លោក លន មុនីសិលា បា​នបន្ថែមទៀតថា «លើសពីនេះ លោកអ្នកអាចកំសាន្ដសប្បាយលេងលើកប៉ាល់ ញុំាអាហារបណ្ដើរ ជជែកគ្នាលេងកំសាន្ដ ស្របខ្យល់អាកាសបរិសុទ្ធ តាមមាត់ទន្លេ ឬប្រជុំការងារផ្សេងៗក៏បាន ព្រោះមានបន្ទប់VIP ហើយមានអាហារបរិភោគដ៏មានអនាម័យ និងប្រកបដោយរសជាតិឈ្ងុយឆ្ងាញ់ ដោយចំណាយលុយទិញ តែមានអារម្មណ៍ស្រស់ស្រាយ ធូរស្បើយពីការងារបានច្រើន»។

នាយកគ្រប់គ្រងរូបនេះ បានឲ្យដឹងទៀតថា «កាន់តែពិសេសនោះ គឺឱកាសសម្រាប់លោកអ្នក ដែលជាម្ចាស់អាជីវកម្ម អាចជួលទីតាំងបើកអាជីវកម្មរបស់ខ្លួនផងដែរ ដោយទីតាំងជួលនីមួយៗ មានតម្លៃសមរម្យទាបជាងទីផ្សារ នៅតាមទីតាំងផ្សេងៗនៅរាជធានីភ្នំពេញ នឹងមានការបញ្ចុះតម្លៃចាប់ពី៣០%-៥០% ក្នុងឱកាសឆ្នាំដំបូង និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ ហើយក៏មានការរចនាដ៏ល្អឥតខ្ចោះ ងាយស្រួលលោកអ្នក ក្នុងការកែលំអរ តាមដែលចង់បាន ដោយចំណាយថវិកាតិច តែទទួលបានផលចំណេញបានច្រើន »។

សូមប្រញាប់រួសរាន់ឡើង សម្រាប់ម្ចាស់អាជីវកម្មផ្សេងៗ ដែលមានបំណងជួលទីតាំង ព្រោះកន្លែងទីតាំងជួលមានកំណត់ !

សម្រាប់បងប្អូនភ្ញៀវជាតិ-អន្ដរជាតិក៏អាចមកកំសាន្ដបាន យ៉ាងសប្បាយរីករាយផងដែរ តោះចាំអីទៀត សប្បាយ!!

ព័ត៌មានលម្អិត សូមអតិថិជន ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៧៨ ​៦៦ ៦៦ ​០៦/០១៦ ​៧៣៣ ៩៣៦​ និង០១១​ ៥៥ ៨៥ ៥៥៕