(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានសហការជាមួយ និងក្រុមយុវជនស្មគ្រ័ចិត្តជាង៥០នាក់ ដើរប្រមូលចាស់ជរាក្រីក្រ គ្មានផ្ទះសំបែង ជាង២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវមួយ ដើម្បីបំពេញ នូវតម្រូវការកំឡុង ពេលរដូវធ្លាក់ខ្យល់ឈានចូលមកដល់ ។

កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានធ្វើឡើងនាថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅទល់មុខវាលព្រះសុមេរុ ដែលផ្តល់កិត្តយសដោយលោកស្រី ជឹង សុគន្ធាវី អគ្គនាយិការ នៃក្រុមហ៊ុន វីតាល់ មន្ត្រីខណ្ឌដូនពេញ ប្អូនៗអ្នកស្មគ្រ័ចិត្ត និងក្រុមការងារវីតាល់ជាច្រើនអ្នក។

បើតាមការសិក្សា ស្រាវជ្រាវ របស់យុវជនស្មគ្រ័ចិត្ត បានបញ្ជាក់ថា លោកតា លោកយាយ ចាស់ជរា ដែលគ្មានផ្ទះសម្បែកជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួក គាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ពួកគាត់បានចាកចេញពីស្រុកកំណើត មកប្រកប របរតិចតូច ដើម្បីចញ្ចឹមជីវិត អ្នកខ្លះលក់អំបោស សំលាងកាំបិត និងកាន់ជញ្ជីងថ្លឹងគីឡូ។ល។ ប្រាក់ចំណូលដែលពួកគាត់រកបាន គឺតិចតូចណាស់ ដែលជាមធ្យម ក្រោម២ម៉ឺនរៀល ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែលធ្វើឲ្យគាត់មិនមានលទ្ធភាពជួលផ្ទះនិងបង្ខំចិត្ត ដើរសម្រាន្តតាមសំយ៉ាប ផ្ទះអ្នកដទៃ។

ដោយសារតែមើលឃើញការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេលនឹង ខែធ្លាក់ខ្យល់ នឹងឈានចូលមកដល់ មូលនិធិវីតាល់បានពាំនាំ កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» ដែលនឹង ពាំនាំមកនូវអំណោយជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិការជូនពួកគាត់ ដែល រំពឹងថាអាចនឹងជួយសម្រួលដល់ជីវភាព លោកតាលោយាយមួយគ្រាកំឡុងពេលធ្លាក់ខ្យល់។
លោកស្រីជឹង សុគន្ធាវី អគ្គនាយិការ នៃក្រុម បានមានប្រសាសន៍ថា ពិតជាមានចិត្តរំភើបនិង រីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារវីតាល់ ឲ្យមានវត្តមាននៅទីនេះដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀង ដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ជរា ដែលមានជីវភាពក្រលំបាកជាង២០០នាក់ ដែលកំពុងរស់ តាមទីសាធារណៈនៅទីក្រុងភ្នំពេញ។

លោកស្រីបន្តថា ការប្រារព្ធកម្មវិធីនេះឡើង គឺផ្អែកលើគោលបំណងធំៗ៤គឺ ១.មានបំណង ពង្រឹងវប្បធម៌ចែករំលែក ២.បង្កើនផ្តល់ភាពកក់ក្តៅដល់ដូចចាស់ក្នុងពេលរដូវ រំហើយចូលមក ដល់ ៣.លើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណៈជន និង ៤.បំពេញបន្ថែមនូវកង្វះខាត ស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា។

ឈ្លៀតក្នុងឱកាសនេះ លោកស្រី ក៏ដូចជាបានថ្លែងអំណរគុណ ដល់ក្រុមយុវជន ស្មគ្រ័ចិត្ត ជាង ៥០នាក់ដែលបានចូលរួមក្នុងការងារស្មគ្រ័ចិត្តនៅថ្ងៃនេះ ដែលការចួលរួម នេះគឺមានតម្លៃ មិនអាចកាត់ថ្លៃ ដែលបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាព របស់យុវជន ក្នុងសង្គមខ្មែរយើង។

ទស្សនៈវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទែ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចក់ថវិការសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់ តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និង អភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ» ៕