(កំពង់ចាម)​​៖ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាមសរុប១៣នាក់ទៀត របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួក​គាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​​ទាំង១៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៣​រូបនេះ​ រួមមាន៖
ទី១៖លោក ហែម ចន្ថា អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរាយប៉ាយ ស្រុកកងមាស
ទី២៖លោកស្រី យីន សុភាព អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរាយប៉ាយ ស្រុកកងមាស
ទី៣៖លោក ឆុំ យុន អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរាយប៉ាយ ស្រុកកងមាស
ទី៤៖លោកស្រី គី សុភាព អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំកងតាណឹង ស្រុកកងមាស
ទី៥៖លោក ខាន់ ឡេង អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំកងតាណឹង ស្រុកកងមាស
ទី៦៖លោក សាន ជៀង អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំព្រែកកុយ ស្រុកកងមាស
ទី៧​៖លោក ផុន ខុម អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរកាគយ ស្រុកកងមាស
ទី៨៖លោក ឡាច ឈួ អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរកាគយ ស្រុកកងមាស
ទី៩៖លោកស្រី ទួន មួយ អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំរកាគយ ស្រុកកងមាស
ទី១០៖លោកស្រី ឌីម សុខលី អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំសូរគង ស្រុកកងមាស
ទី១១៖លោក អៀង ហ៊ាប អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំអង្គរបាន ស្រុកកងមាស
ទី១២៖លោកស្រី ភី លីម អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំអង្គរបាន ស្រុកកងមាស
ទី១៣៖លោកស្រី ទុយ គឹមស៊ាង អតីតបេក្ខជនក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ឃុំអង្គរបាន ស្រុកកងមាស

​​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​ទាំង១៣រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦​ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕