(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់មណ្ឌលយុវនីតិសម្បទា ដើម្បីជាយន្តការក្នុងការ អនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន។

គោលដៅរបស់អនុក្រឹត្យថ្មីនេះគឺ៖
១៖ គ្រប់គ្រងអនីតិចនជាប់ឃុំនៅមណ្ឌលយុវនីតិសម្បទា
២៖ ធានាការពារសិទ្ធិ សុវត្ថិភាព និងលើកស្ទួយសុខុមាលភាពរាងកាយ និងស្មារតីរបស់ អនីតិជនជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមា នៃអង្គការសហប្រជាជាតិ (UN) សម្រាប់គ្រប់គ្រងវិស័យយុត្តិធម៌អនីតិជន និងវិធានរបស់ UN សម្រាប់ការពារអនីតិជន ដែលត្រូវបានដកហូតសេរីភាព។
៣៖ ស្តារនីតិសម្បទាទណ្ឌិត និងធ្វើសមាហរណកម្មទណ្ឌិតដែលបានអនុវត្តទោសរួចហើយ ទៅក្នុងសង្គម និងសហគមន៍៕