(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ដោយសារចរន្តនៃការស្ម័គ្រចិត្តចុះចូលមានជាមួយគណបក្សប្រជាជនកម្ពុជា នៅសន្ទុះខ្លាំង និងមិនទាន់បញ្ចប់, សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តី CNRP មកចូលរួមជីវភាពនយោបាយជាមួយ CPP រហូតដល់យប់ថ្ងៃទី២៦ ខែវិច្ឆិកា

២៖ រដ្ឋសភា នឹងប្រកាសសុពលភាព តំណាងរាស្រ្តថ្មី៤៤រូប ដែលទៅកាន់អាសនៈទំនេរ នៅថ្ងៃចន្ទសប្តាហ៍ក្រោយ

៣៖ ព្រឹទ្ធសភា សម្រេចបញ្ចប់តំណែងសមាជិកខ្លួន២រូបមកពីគណបក្ស សម រង្ស៊ី ដែលមានតួនាទីជាសមាជិកអចិន្រ្តៃយ៍ ក្នុង CNRP

៤៖ ក្រសួងមហាផ្ទៃកម្ពុជា-កូរ៉េខាងត្បូង ចុះអនុស្សរណៈយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ក្រោយទំនាក់ទំនងប្រទេសទាំងពីរបន្តជីវិតជាថ្មី រយៈពេល២០ឆ្នាំ

៥៖ ប្រទេសកូរ៉េខាងត្បូង សន្យាជួយពង្រឹងលើការគ្រប់គ្រង គ្រោះមហន្តរាយនៅកម្ពុជា

៦៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងបើកហ្គេម និងភ្នាល់បាល់ខុសច្បាប់ ដែលបន្ដលួចលាក់បើក​

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រធានាធិបតីថ្មីរបស់ហ្ស៊ីមបាវេ ស្បថឡើងកាន់​តំណែង​ នៅថ្ងៃសុក្រនេះ ក្រោយ Mugabe ព្រមលាលែងដោយសន្តិវិធី

២៖ ហ្ស៊ីមបាវេ៖ តាមពិត «លោក Mugabe មានអភ័យឯកសិទ្ធិដ៏ពិសេសមួយ» ទើប​អាចចុះចេញ​ដោយសន្តិវិធី

៣៖ ក្តីសង្ឃឹមរលាយសាបសូន្យ! នាវាមុជទឹកអាហ្សង់ទីន «ប្រហែលជាផ្ទុះ» និងគ្មាននាវិកណាម្នាក់នៅរស់ទេ

៤៖ ទីបំផុតបញ្ហារ៉ូហ៊ីងយ៉ា «មានក្តីសង្ឃឹមរក​ច្រកចេញ​បាន» ដោយថ្នាក់ដឹកនាំ​មីយ៉ាន់ម៉ា និងបង់ក្លាដែស ឯកភាពលើចំណុចធំ​មួយ

៥៖ មានព័ត៌មានថា «អាមេរិកបញ្ជូនក្រុមយន្តហោះបំបាំងកាយ F-22 ទៅ​កូរ៉េខាងត្បូង» ដែលនឹងបញ្ឆេះ​កូរ៉េខាងជើងឲ្យក្តៅ

៦៖ «អូស្ត្រាលីកំពុងដុតឲ្យទីក្រុងប៉េកាំង ក្តៅក្រហាយជាខ្លាំង» តាម​រយៈការលើកឡើង​ពីបញ្ហាដ៏ធំមួយ

៧៖ ស្វែងយល់៖ តើអ្វីទៅដែល​ស្ថិតនៅពីក្រោយ ទំនាក់ទំនងសម្ងាត់​រវាង​អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត?

៨៖ ទីបំផុត​យោធា​អាមេរិក «ប្រកាសបញ្ឈប់​ការស្វែងរក​ទាហាន ០៣នាក់» ដែលបាត់ខ្លួន​​ក្នុងករណី​ធ្លាក់យន្តហោះយោធានៅជប៉ុន

៩៖ អង់គ្លេសរបូតឈ្មោះចេញពី «ប្រទេសសេដ្ឋកិច្ចកំពូលទាំង ០៥ លើលោក» បាត់ទៅហើយ ៕