(ព្រះវិហារ)៖ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតថ្នាក់ដឹកនាំមូលដ្ឋាន ខេត្តព្រះវិហាររបស់ គណបក្សសង្រ្គោះជាតិដែលទើបរលាយ ៣៩នាក់ហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់​បានមើលឃើញនូវអំពើក្បត់ជាតិរបស់ មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងចំណោមអ្នកចុះចូលទាំងន៣៩នាក់នោះមាន សមាជិកក្រុមប្រឹក្សាខេត្ត ១នាក់ សមាជិកក្រុមប្រឹក្សស្រុក ១នាក់, មេឃុំ ១នាក់, ជំទប់ទី១ ចំនួន២នាក់,
ជំទប់ទី២ ចំនួន៥នាក់, សមាជិកក្រុមប្រឹក្សាឃុំ ១៣នាក់, បេក្ខជនមិនជាប់ឆ្នោតថ្នាក់ស្រុក និងឃុំ សង្កាត់ ចំនួន១៦នាក់។

ដោយឡែកនៅថ្ងៃនេះ ក៏មានមានជំទប់ទី២ និងអតីតបេក្ខជនសមាជិកបក្សសង្គ្រោះជាតិ ក្នុងលេខរៀងមិនជាប់ឆ្នោតចំនួន៧នាក់ផងដែរ ដែលបានចុះចូល រួមមានដូចជា៖
១៖ លោក ងឹម វឿន ជំទប់ទី២ ឃុំថ្មី ស្រុកគូលែន
២៖ លោក លៀប ឡាម បេក្ខជនលេខរាងទី៤ ឃុំគូលែនត្បូង ស្រុកគូលែន
៣៖ លោក នួន យាំ បេក្ខជនលេខរាងទី៤ ឃុំភ្នំត្បែង២ ស្រុកគូលែន
៤៖ លោក ស៊ឹម សំអេង បេក្ខជនលេខរាងទី៣ ឃុំគូលែនជេីង ស្រុកគូលែន
៥៖ លោក សុខ សុធន បេក្ខជនលេខរាងទី៣ ឃុំភ្នំពេញ ស្រុកគូលែន
៦៖ លោក ញាន ឡិ បេក្ខជនលេខរាងទី៤ ឃុំរួសរាន់ ស្រុករវៀង
៧៖ លោក សេក ថុន បេក្ខជនលេខរាងទី៥ ឃុំស្អាង ស្រុកជ័យសែន៕