(កំពង់ធំ)៖ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មាន មានអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិជាតិ ដែលទើបរលាយ នៅខេត្តកំពង់ធំ ចំនួន១៣៧នាក់ហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញនូវអំពើក្បត់ជាតិរបស់ មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង១៣៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងចំណោមអ្នកចុះចូលថ្មីទាំងនោះ រួមមានដូចតទៅ៖

១៖ ស្រុកបារាយណ៍ ចំនួន ២៦នាក់ ក្នុងនោះមានមេឃុំចំនួន ២នាក់, ជំទប់ទី១ចំនួន ១នាក់, ក្រុមប្រឹក្សាឃុំចំនួន ៩នាក់ និងបឹក្ខជនបំរុងចំនួន ១៤ នាក់

២៖ ស្រុកកំពង់ស្វាយ ចំនួន ១៦នាក់ ក្នុងនោះមានក្រុមប្រឹក្សាស្រុកចំនួន ១ នាក់, មេឃុំចំនួន ២ នាក់, ជំទប់ទី១ចំនួន ៣ នាក់, ក្រុមប្រឹក្សាឃុំចំនួន ៣ នាក់, បេក្ខជនបំរុង ចំនួន ៧ នាក់

៣៖ ស្រុកសន្ទុក ចំនួន ១២នាក់ ក្នុងនោះមានជំទប់ទី១ចំនួន ១នាក់, ជំទប់ទី២ចំនួន ២នាក់, ក្រុមប្រឹក្សាឃុំចំនួន ៦នាក់ និងបឹក្ខជនបំរុងចំនួន ៣នាក់

៤៖ ក្រុងស្ទឹងសែន ចំនួន ១៣ នាក់ ក្នុងនោះមានចៅសង្កាត់ចំនួន ១នាក់, ចៅសង្កាត់រងទី១ចំនួន ១នាក់, ចៅសង្កាត់រងទី២ ចំនួន ២នាក់, ក្រុមប្រឹក្សាសង្កាត់ចំនួន ៣នាក់ និងបឹក្ខជនបំរុងចំនួន ៦ នាក់

៥៖ ស្រុកប្រាសាទបល្ល័ង្ក ចំនួន ២១ នាក់ ក្នុងនោះមានជំទប់ទី១ចំនួន 2 នាក់, ជំទប់ទី២ ចំនួន 1 នាក់ ក្រុមប្រឹក្សាឃុំចំនួន 1 នាក់ និងបឹក្ខជនបំរុងចំនួន 17 នាក់

៦៖ ស្រុកប្រាសាទសំបូរ ចំនួន ០៧ នាក់ ក្នុងនោះមានមេឃុំចំនួន ១នាក់, ក្រុមប្រឹក្សាឃុំចំនួន២នាក់ និងបឹក្ខជនបំរុងចំនួន ៤នាក់

៧៖ ស្រុកស្ទោង ចំនួន ២១ នាក់ ក្នុងនោះមានមេឃុំចំនួន ៣នាក់, ជំទប់ទី១ចំនួន ៣នាក់, ក្រុមប្រឹក្សាឃុំចំនួន ៦នាក់ និងបឹក្ខជនបំរុងចំនួន ៩នាក់

៨៖ ស្រុកសណ្តាន់ ចំនួន ២១ នាក់ ក្នុងនោះមានក្រុមប្រឹក្សាស្រុកចំនួន ៣នាក់, ជំទប់ទី១ចំនួន ២នាក់, ជំទប់ទី២ ៣នាក់, ក្រុមប្រឹក្សាឃុំចំនួន ៥នាក់ និងបឹក្ខជនបំរុងចំនួន ៨នាក់៕