(ស្ទឹងត្រែង)៖ ពេញមួយថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិកជាន់ខ្ពស់ ជំទប់ ក្រុមប្រឹក្សា បេក្ខជនពេញសិទ្ធ និងបេក្ខជនបម្រុងរបស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) នៅក្នុងខេត្តស្ទឹងត្រែង ចំនួន ១៣រូប បានសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា (CPP)។

អតីតសមាជិកអតីតគណបក្សប្រឆាំងនៅកម្ពុជា សុទ្ធតែបានបង្ហាញពីមូលហេតុដូចគ្នាដែលនាំឲ្យពួកគេសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានអះអាងថា ការចុះចូលដោយសារតែការខកបំណងជាមួយថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលបានប្រព្រឹត្តទង្វើក្បត់ជាតិនាំឲ្យតុលាការរំលាយចោល។

ការសណ្តោសប្រណី គុណធម៌ និងស្មារតីនៃការបង្រួបបង្រួមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏ជាមូលហេតុដែលនាំឲ្យពួកគេសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

អតីតសមាជិកជាន់ខ្ពស់ ជំទប់ ក្រុមប្រឹក្សា បេក្ខជនពេញសិទ្ធ និងបេក្ខជនបម្រុងរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះរួមមាន៖

១- ឈ្មោះ សាធ ស៊ិន ភេទប្រុស ប្រធានស្តីទីគណកម្មាធិកាប្រតិបត្តិគណបក្ស CNRP ខេត្ត
២- ឈ្មោះ លី ស៊ូវ៉ាន់ភេទប្រុស អនុប្រធានគណកម្មាធិកាប្រតិបត្តិគណបក្ស CNRP ស្រុកសេសាន
៣- ឈ្មោះ អោម បេន ភេទប្រុស ជាជំទប់ទី១ ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់
៤- ឈ្មោះ ម៉ាន់ អុន ភេទស្រី ជាសមាជិកក្រុមប្រឹក្សា ឃុំសំអាងស្រុកថាឡាបរិវ៉ាត់
៥- ឈ្មោះ ទួន លួន ភេទប្រុស ជាសមាជិកក្រុមប្រឹក្សា ឃុំស្រែគរស្រុកសេសាន
៦- ឈ្មោះ ដុំ ផុន ភេទប្រុស ជាបេក្ខជនបម្រុង ឃុំព្រែក មាសស្រុកសៀមប៉ាង
៧- ឈ្មោះ គង់ ថៃ ភេទប្រុស ជាបេក្ខជនបម្រុង ឃុំចំការលើស្រុក ថាឡាបរិវ៉ាត់
៨- ឈ្មោះ សាត ឆែល ភេទប្រុស ជាបេក្ខជនបម្រុង ឃុំអូររ៉ៃស្រុកថាឡាបរិវ៉ាត់
៩- ឈ្មោះ ម៉ៅ ប៊ុន ភេទប្រុស ជាបេក្ខជនសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
១០- ឈ្មោះ បាន បរមី ភេទប្រុស ជាបេក្ខជនបម្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
១១- ឈ្មោះ នៅ បាន ភេទជាបេក្ខជនបម្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
១២- ឈ្មោះ ម៉ម រី ភេទប្រុស ជាបេក្ខជនបម្រុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង
១៣- ឈ្មោះ ឡេង ស្រីទូច ភេទស្រី ជាបេក្ខជនឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតសមាជិក ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនពេញសិទ្ធ និងបម្រុងរបស់អតីតគណបក្ស CNRP នៅខេត្តស្ទឹងត្រែង សរុប ២៧រូបហើយ ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តពន្យារពេលរហូតដល់យប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងទទួលយកអតីតសមាជិក ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនពេញសិទ្ធ និងបម្រុងរបស់អតីតគណបក្សសង្រ្គោះជាតិ ចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕