(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញ សេចក្តីប្រកាស ឱ្យសាធារណជននានា ដាក់ពាក្យឈរឈ្មោះ ជាសមាជិកគ.ជ.ប ដើម្បីជំនួសតំណែងដែលនៅទំនេរ ក្រោយពីសមាជិកគ.ជ.ប ចំនួន៣រូប បានលាលែង ពីតំណែង។

ការទទួលពាក្យឈរឈ្មោះនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ រហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

បេក្ខជនដែលមកដាក់ពាក្យ ត្រូវមានសញ្ញាបត្រថ្នាក់ឧត្តមសិក្សា ឬលិខិតបញ្ជាក់ថា បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា មានលិខិតបញ្ជាក់ពី បទពិសោធន៍ការងារយ៉ាងតិច១០ឆ្នាំ ត្រូវមានសញ្ជាតិខ្មែរ។

សូមបញ្ជាក់ថា ការជ្រើសរើសសមាជិកថ្មីរបស់គ.ជ.ប នាពេលនេះ បានធ្វើឡើងបន្ទាប់ពី លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន ស​មាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប បានលាលែងពីតំណែង។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖