(ភ្នំពេញ)៖ ប្រមាណ៣សប្តាហ៍​ចុងក្រោយនេះ ក្រុមហ៊ុន​ HMD Global នៅកម្ពុជាបានចេញ ស្មាតហ្វូនចំនួន ២ម៉ូដែលថែមទៀត គឺ Nokia 8 និង Nokia 2 ដែលជាម៉ូដែលចុងក្រោយគេបង្អស់ ជាមួយតម្លៃសមរម្យ និងមានសមត្ថភាពថ្មកាន់បានយូរ រហូតដល់ទៅ២ថ្ងៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ ​នៅពេលនេះ យើងនាំគ្នាទៅជួបអតិថិជនពីរនាក់ ដែលបានទិញ និងប្រើប្រាស់ទូរស័ព្ទ Nokia 8 បន្តិចទៅមើល តើពួកគាត់មានចំណាប់អារម្មណ៍ យ៉ាងណាដែរ?

កញ្ញា វឌ្ឍនា អាយុ២៤ឆ្នាំជាបុគ្គលិក នៃសាកលវិទ្យាល័យមួយ នៅទីក្រុងភ្នំពេញ បានទិញទូរស័ព្ទ Nokia 8 កាលពីបុណ្យអុំទូក អកអំបុក សំពះព្រះខែកន្លងទៅនេះ បាននិយាយ ដោយរីករាយថា «ដំបូងខ្ញុំមិនគិតថាប្តូរ ពីរទូរស័ព្ទផ្សេងមកប្រើ Nokia 8 ទេ តែដោយឃើញបងស្រីខ្ញុំ គាត់ប្រើ មានរាងស្តើង ស្អាតព្រមទាំងដំណើរការលឿន យ៉ាងរលូន ជាពិសេសអាចថតបានកាមេរ៉ាមុខក្រោយ ក្នុងពេលតែមួយ ខ្ញុំក៏បានទិញតាមគាត់!»។

កញ្ញា​ក៏បានបញ្ជាក់បន្ថែមថា តាំងពីកញ្ញាបានទិញទូរស័ព្ទ Nokia 8 ​មក នាងបានផុសរូបថត ក្នុងហ្វេសប៊ុកដែលនាងបានថត ដោយកាមេរ៉ាទាំងពីរ ក្នុងពេលតែមួយដែលជាមុខងារ ពិសេសរបស់ Nokia 8 (Bothie) ហើយមានមិត្តភក្ត័ជាច្រើន បានចាប់អារម្មណ៍ដោយរូបភាពស្អាត និងថតបានរូបភាពទាំងយើង ជាអ្នកថត និងទេសភាព នៅខាងមុខដោយមិនបាច់ពិបាកកាត់ត ឬកែរូបភាពអ្វីឡើយ។ «ខ្ញុំជាប់ចិត្តជាងគេ គឺថតកាមេរ៉ាបានទាំងពីរ ក្នុងពេលតែមួយហ្នឹងឯង យើងអាចថតវីដេអូ ដែលអាចស្រូបសំឡេង បានមុំ៣៦០ដឺក្រេ ដែលទូរស័ព្ទដទៃទៀត មិនអាចធ្វើដូចទេ!»។

ចំណែក សុជាតិ អាយុ៣១ឆ្នាំ ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូប បានបង្ហាញ បទពិសោធខុសប្លែកពីវឌ្ឍនាបន្តិច ដោយគាត់បានឃើញព័ត៌មានអំពីទូរស័ព្ទ Nokia 8 តាមរយ:គេហទំព័រ (website)។ គាត់ក៏បានឆែកបន្ថែម លើព័ត៌មានលម្អិតពីទូរស័ព្ទ គឺបានធ្វើឲ្យគាត់កាន់តែចាប់អារម្មណ៍ ព្រោះឃើញលក្ខណ:ពិសេសៗជាច្រើន របស់ទូរស័ព្ទម៉ូដែលថ្មីនេះ ដូចជា៖
•​ ប្រើប្រាស់បច្ចេកវិទ្យាថ្មី ប្រព័ន្ឋប្រតិបត្តិការAndroid ចុងក្រោយ។
•​ មានកាមេរ៉ាពីរនៅខាងខ្នង និងអាចថតកាមេរ៉ាពីរទាំងមុខ និងក្រោយក្នុងពេលតែមួយ កាមេរ៉ាទំហំ១៣មេហ្គាភិចសែល ដែលធ្វើឲ្យរូបភាពច្បាស់ល្អ មិនចាញ់កាមេរ៉ាអាជីព។
•​ អ្នកប្រើប្រាស់អាចថតវីដេអូ ទាំងមុខ និងក្រោយក្នុងពេលតែមួយ និងអាចផ្សាយបន្តផ្ទាល់ លើFacebook និង YouTube (live) ។
• អាចថតវីដេអូ ជាមួយសំឡេង ៣៦០ដឺក្រេ ដោយមានមីក្រូហ្វូនចំនួន៣បង្កប់ក្នុងទូរស័ព្ទ ដែលធ្វើអោយសំឡេងច្បាស់ល្អ ដូចធម្មជាតិ។

​សុជាតិ បានទិញទូរស័ព្ទ Nokia8 ពណ៌ខៀវគ្រើម និងចំណាយប្រាក់ ​ចំនួន៥២៥ដុល្លារសហរដ្ឋអាមេរិក។ សុជាតិបាននិយាយដោយរីករាយថា«ជាធម្មតា ខ្ញុំតែងតែស្វែងរកទូរស័ព្ទ ដែលបំពាក់បច្ចេកវិទ្យាថ្មី ចុងក្រោយបំផុត ហើយបើគិតពីតម្លៃ គឺសមរម្យជាងទូរស័ព្ទផ្សេងទៀត ដែលមានតម្លៃខ្ពស់ តែគុណសម្បត្តិ ប្រហាក់ប្រហែលគ្នា ជាពិសេស Nokia 8 មិនឡើងកម្តៅពេល ដែលយើងប្រើអ៊ីនធឺណែត ច្រើនម៉ោងមិនដូចទូរស័ព្ទដទៃទៀតឡើយ!»

​សុជាតិ យល់ថា ទូរស័ព្ទNokia 8 នេះស័ក្តិសមបំផុតសម្រាប់ អ្នកដែលទាន់សម័យ និងចូលចិត្តសាកល្បង បច្ចេកវិទ្យាថ្មីៗ។ ​ទូរស័ព្ទNokia 8 ជា flagship smartphone ទីមួយរបស់ក្រុមហ៊ុន HMD ដែលមានអាយុកាលប្រមាណ១១ខែនេះ ដោយក្រុមហ៊ុនខិតខំសម្រិតសម្រាំង ទាំងបច្ចេកវិទ្យា និងរូបរាង ដើម្បីពាំនាំនូវផលិតផលដែលល្អឥតខ្ចោះ សម្រាប់អតិថិជនរបស់ខ្លួន។​ Nokia 8 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ទឹកប៊ិចភ្លឺ ពណ៌ទឹកប៊ិចក្រមៅ និងពណ៌ប្រាក់ (steel)។ រាល់ការទិញ Nokia 8 ក្នុងតម្លៃត្រឹមតែ ៥២៥ដុល្លារ​តែប៉ុណ្ណោះ នឹងមានការថែមជូន ទូរស័ព្ទអិនចុចពិល (Nokia 105) ស្រោមថ្លា ស្គ្រីនការពារកញ្ចក់ លេខទូរស័ព្ទ Smart និងគម្រោង Smart ធំហ្ម៎ង! សម្រាប់ ២៤ សប្តាហ៍។

ព័ត៌មានបន្ថែមពី Nokia 8: https://www.nokia.com/en_int/phones/nokia-8
ព័ត៌មានបន្ថែមពី Nokia 2: https://www.nokia.com/en_int/phones/nokia-2