(កំពង់ឆ្នាំង)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ជំទប់ទី១ ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សសង្រ្គោះជាតិ សរុប៥នាក់ទៀតហើយ នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែរូបគាត់ បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់សមាជិកអតីតគណបក្សសង្រ្គោះជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។
ជំទប់ និងសមាជិកក្រុមប្រឹក្សាទាំង៥រូបរួមមាន៖
ទី១- លោក ញ៉េប ឡេង សមាជិកក្រុមប្រឹក្សាឃុំជើងគ្រាវ ស្រុករលាប្អៀរ
ទី២- លោក ម៉ៅ បូ ជំទប់ទី២ ឃុំពេជចង្វារ ស្រុកបរិបូរណ៌
ទី៣- លោក ស្រី ធឿន ជំទប់ទី១ ឃុំប្រឡាយមាស ស្រុកកំពង់លែង
ទី៤- យិន សារីម ជំទប់ទី២ ឃុំជៀប ស្រុកទឹកផុស
ទី៥- លោក សំ សាវឿន សមាជិកក្រុមប្រឹក្សាឃុំក្បាលទឹក ស្រុកទឹកផុស។
ខាងក្រោមនេះគឺជាលិខិតសុំចុះចូល របស់ជំទប់ទី១-២ និងសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្រ្គោះជាតិ ទាំងនោះ៖