(ភ្នំពេញ)៖ លោក ឃួន សំអុល និងនាយអាវុធហត្ថចំណុះ​មូលដ្ឋានកងរាជអាវុធខណ្ឌចំការមន ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និង​ខ្លាំងក្លាជាទីបំផុត ចំពោះលោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេច​របស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក​ឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឃួន សំអុល ​និង​នាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន សូមប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និង​ខ្លាំងក្លាជាទីបំផុត​ចំពោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេច​របស់តុលាការកំពូល ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូម លោក​ឧត្តមសេនីយ៍ មេត្តាទទួលនូវសេចក្តីគោរព និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ និង​នាយអាវុធហត្ថចំណុះ មូលដ្ឋានកងរាជអាវុធខណ្ឌចំការមន ទាំងអស់៕