(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងជាព្រះរាជាធិបតីព្រះរាជពិធីអបអរសាទរ ពិធីរំលឹកខួប២៥ឆ្នាំ និងសម្ភោធមជ្ឈមណ្ឌលព័ត៌មាន នៃមន្ទីរពេទ្យគន្ធបុប្ផាទី៤

២៖ ស្អែកនេះតុលាការកំពូលសវនាការរឿងក្ដីគណបក្សសង្គ្រោះជាតិ, មេធាវីតំណាងក្រសួងមហាផ្ទៃ ជឿជាក់ស្ទើរ១០០%ថា គណបក្សរណបបរទេសមួយនេះពិតជារលាយ

៣៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះ លោក គង់ គាំ ជូនតុលាការកំពូលរួចរាល់ហើយ ដើម្បីសុំផ្អាកសកម្មភាពនយោបាយ៥ឆ្នាំ

៤៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ ជាមួយសម្ពាយនៃផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន

៥៖ លោក គឹម សន្ដិភាព៖ តុលាការកំពូលសម្រេចពីបណ្តឹងរំលាយគណបក្សតាមអំណាចច្បាប់! ការមិនអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ជាបទល្មើសព្រហ្មទណ្ឌ!

៦៖ ប្រមុខដឹកនាំអាស៊ាន ចុះកិច្ចព្រមព្រៀងការពារសិទ្ធិពលករចំណាកស្រុកអាស៊ាន ឲ្យមានសេរីភាពកាន់តែទូលំទូលាយ ក្នុងការស្វែងរកការងារធ្វើ ក្នុងប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យ

៧៖ ព្រះរាជអាជ្ញាចេញដីកាកោះហៅ លោក លឺ ឡាយស្រេង ចូលទៅបំភ្លឺនៅថ្ងៃទី៣០ ខែវិច្ឆិកា តាមពាក្យបណ្ដឹងរបស់ គណបក្សហ៊្វុនស៊ិនប៉ិច

៨៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសលុបឈ្មោះ គណបក្សចំនួន៩ ចេញពីបញ្ជីគណបក្សនយោបាយ

៩៖ ព្រះសង្ឃនៅវត្តសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដែលរងគ្រោះដោយសារពុលចំណី បានធូរស្រាល និងនិមន្តចេញពីមន្ទីរពេទ្យអស់ហើយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ព័ត៌មានលម្អិត៖ មហាសោកនាដកម្ម រញ្ជួយផែនដីកម្រិត ៧.៣រ៉ិចទ័រ នៅព្រំដែនអ៊ីរ៉ាក់-អ៊ីរ៉ង់ «ផ្តាច់ជីវិតមនុស្ស ៥០០នាក់ និងជាង ៧,០០០នាក់របួស»

២៖ យោធាហ្ស៊ីមបាវេប្រកាសអំពី «ការចាប់ខ្លួនមនុស្សជំនិតៗ របស់ប្រធានាធិបតី Mugabe» ប៉ុន្តែមានការអះអាងថា លោក Mugabe កំពុងជាប់ឃុំ!

៣៖ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ស្នើឲ្យបណ្តាប្រទេសអាស៊ាន ពង្លឿនការសម្រេចកិច្ចព្រមព្រៀងរបស់ RCEP ស្តីពីពាណិជ្ជកម្មដ៏ធំ!

៤៖ នាយករដ្ឋមន្ត្រីលីបង់ «ទៅទស្សនកិច្ចអារ៉ាប៊ីសាអូឌីត រួចប្រកាសលាលែងតំណែង ពីទីនោះតែម្តង» និងកំពុងបង្កការសង្ស័យ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង

៥៖ ទីក្រុងម៉ូស្គូ «គំរាមសងសឹកទីក្រុងវ៉ាស៊ីនតោន» បើនៅតែព្យាយាមយាយីសារព័ត៌មានរុស្ស៊ី RT ដែលកំពុងធ្វើប្រតិបត្តិការ នៅអាមេរិកទៀតនោះ!

៦៖ ទីបំផុតអូស្ត្រាលី «ក្លាយជាឋានសួគ៌ នៃអ្នកស្រឡាញ់ភេទដូចគ្នា» ដោយមានការគាំទ្រពីលោកនាយករដ្ឋមន្ត្រីផងដែរ

៧៖ ជំនួយការរងប្រធានាធិបតីអាមេរិក៖ លោក ដូណាល់ ត្រាំ ចង់ឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន

៨៖ សារព័ត៌មានរុស្ស៊ី៖ មកធ្វើការប្រៀបធៀប កម្លាំងទ័ពអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ តើមួយណាខ្លាំងជាង និងអាចឈ្នះសង្គ្រាម? ៕