(ភ្នំពេញ)៖ សម្តេចក្រុមឃុន នរោត្តម សិរិវុឌ្ឍ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បាននិងកំពុងសម្រាកព្យាបាលព្រះកាយ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ដោយសារសំពាធឈាមឡើងខ្ពស់ ដែលបណ្តាលឲ្យមាន ជំងឺដាច់សរសៃឈាមខួរក្បាល កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ខុទ្ទកាល័យសម្តេច នរោត្តម សិរិវុឌ្ឍ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដដែលបានបន្ថែមថា «បច្ចុប្បន្ននេះ ស្ថានភាពជំងឺរបស់ព្រះអង្គ មានភាពប្រសើរឡើងជាបណ្តើរៗហើយ ប៉ុន្តែព្រះអង្គនៅពុំទាន់អាចកម្រើក ព្រះកាយផ្នែកខាងឆ្វេងបាននៅឡើយ»៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖