(ភ្នំពេញ)៖ ភាពល្អឥតខ្ចោះនៃរថយន្ដ Nissan X-Trail ស៊េរីថ្មី ឆ្នាំ២០១៨ ផលិតនៅប្រទេសជប៉ុន មានបំពាក់ប្រព័ន្ធបម្លាស់ទីដ៏ឆ្លាតវៃ ការពារសុវត្ថិភាពចរាចរណ៍បានខ្ពស់ដល់គ្រួសាររលោកអ្នក ពិសេសការរចនាម៉ូតប្រកបដោយភាពប្រណិតទាំងផ្នែកខាងក្រៅ ខាងក្នុង និងម៉ាស៊ីនមានគុណភាពខ្ពស់ ជាមួយនិងបច្ចេកវិទ្យាទំនើបទាន់សម័យ មានលក់លើទីផ្សារកម្ពុជាហើយ។

លោក Dato' THAN Tai Hing ប្រធានក្រុមហ៊ុន Tan Chong Motor Cambodia ដែលជាក្រុមហ៊ុន នាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ដ Nissan និងជាបុត្រសម័្ពន្ធ របស់ក្រុមហ៊ុន Tan Chong Motor Holdings Bhd (Malaysia) បានថ្លែងថា រថយន្ដ Nissan X-Trail ស៊េរីថ្មីឆ្នាំ២០១៨ ដែលបានសម្ពោធនៅថ្ងៃទី០៩ វិច្ឆិកានេះ ជាស៊េរីរថយន្ដដែលពេញនិយមបំផុតរបស់ Nissan ដោយសារ មានភាពបត់បែនគ្រប់កាលៈទេសៈ នៃការធ្វើដំណើរ ព្រមទាំងបំពាក់បន្ថែមនូវប្រព័ន្ធបច្ចេកវិទ្យាបម្លាស់ទីដ៏ឆ្លាតវៃចុងក្រោយបំផុត របស់ Nissan ធ្វើឲ្យរថយន្ដស៊េរីនេះក្លាយទៅជារថយន្ដ ដែលសក្ដិសមបំផុត សម្រាប់ការធ្វើការដំណើរផ្លូវឆ្ងាយ ជាលក្ខណៈគ្រួសារ។

លោកបន្ដថា «រថយន្ដដ៏ប្រណិត Nissan X-Trail ស៊េរីថ្មីឆ្នាំ២០១៨នេះ មានចំនួន៦ពណ៌ដ៏ស្រស់ស្អាត តម្លៃ ៥១,៩០០ដុល្លារ និងមានការបញ្ចុះតម្លៃពិសេស ជូនអតិថិជនផងដែរ ដើម្បីជាការលើកទឹកចិត្ដ ដែលបានគាំទ្រនៃរថយន្ដ Nissan រយៈពេល៧ឆ្នាំមកនេះ ក្នុងប្រទេសកម្ពុជា»។

លោកបន្ដទៀតថា «ដោយសារតែរថយន្ដ Nissan X-Trail ស៊េរីថ្មីឆ្នាំ២០១៨នេះ មានប្រព័ន្ធសុវត្ថិភាពខ្ពស់ និងប្រកបដោយភាពប្រណិតទាន់សម័យ ជាមួយនិងរចនាបថដ៏ទើប និងមានការគាំទ្រ ពីអ្នកបើកបរទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសរថយន្ដរបស់យើង បានទទួលបានរង្វាន់ផ្សេងៗក្នុងការប្រកួតរថយន្ដ នៅអូស្ដា្រលី ហ្វីលីពីន ចិន និងបណ្ដាប្រទេសផ្សេងទៀត យើងជឿជាក់ថា ក្នុងរយៈពេល២-៣ខែខាងមុខ នឹងលក់ចេញបានយ៉ាងតិច ៣០-៤០គ្រឿងផងដែរ »។

សូមទស្សនាភាពអស្ចារ្យនៃរថយន្ដដ៏ប្រណិត Nissan X-Trail ស៊េរីថ្មីឆ្នាំ២០១៨ ដូចខាងក្រោមនេះ៖