(ព្រះសីហនុ)៖ ជនសង្ស័យជួញដូរចែកចាយគ្រឿងញៀនម្នាក់ រួមជាមួយថ្នាំញៀនមេតំហ្វេតាមីន ១០កញ្ចប់ និងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះបង្ក្រាប នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ២៣៖៥៥នាទី នៅចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ ឈ្មោះ ហៃ សុងអេង ភេទប្រុស អាយុ៣០ឆ្នាំ និងដកហូតបានវត្ថុតាង ថ្នាំញៀនមេតំហ្វេតាមីន ១០កញ្ចប់ (៣កញ្ចប់ធំ និង៧កញ្ចប់តូច), ថ្នាំប្រភេទ អ៊ិចស្តាស៊ី ១គ្រាប់ និងទូរស័ព្ទដៃ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕