(កំពង់ចាម)៖ លោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីក្រឡាប់រថយន្តដឹកកម្មករបណ្តាលឲ្យរងរបួសជាច្រើននាក់ ប៉ុន្តែមិនដឹងពីចំនួននៅឡើយទេ។

លោកអធិការ បានបន្តថា គ្រោះថ្នាក់នេះ បានកើតឡើងដោយខ្លួនឯង ស្ថិតនៅមុខរោងចក្រជួរហួយ តាមផ្លូវជាតិលេខ៦។ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងជួយអន្តរាគមន៍៕