(ភ្នំពេញ)៖ អតិថិជនដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកកន្លងទៅបានលាន់មាត់ថាឈ្នះអីឈ្នះយ៉ាងនេះ កាលពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលត្រូវជាថ្ងៃបុណ្យអុំទូក ក្រុមឡាក់ឃី ដ្រេហ្គន ឡូតូ បានធ្វើការលក់ប្រូម៉ូសិន រាល់ការជាវអស់២មឺនរៀល នឹងទទួលបានឆ្នោត មួយសន្លឹកសម្រាប់បំពេញឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន ដាក់ក្នុងធុងដើម្បីធ្វើការចាប់រង្វាន់ដែលរួមមាន៖ ម៉ូតូហុងដាឌ្រីម២០១៧ ១រង្វាន់ ទូរស័ព្ទដៃម៉ាក 3310 ស៊េរីថ្មី ៦រង្វាន់ Power bank ៦រង្វាន់ ឆ្នាំងដាំបាយ ៦រង្វាន់ កង្ហា ៦រង្វាន់ ឆ្នាំងអ៊ុត ៦រង្វាន់ ។

ជាក់ស្តែងអតិថិជនឈ្មោះថា ស្រីនាង ដែលរស់នៅអូរបែកក្អម ក្រុងភ្នំពេញ បានត្រូវរង្វាន់ធំម៉ូតូហុងដាឌ្រីម២០១៧១រង្វាន់ ដោយគាត់បានចំណាយ អស់៣០ដុល្លារ ជាមួយកាតកោសប្រភេទ ស្លឹកមាស និងហេងហេងគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយមិននឹកស្មានថាបាន ទទួលនូវរង្វាន់ធំពីឆ្នោតនាគនាំសំណាង ក្រៅពីនេះក៏មានអតិថិជនជាច្រើនរូបទៀតដែលបានឈ្នះរង្វាន់លួងចិត្តពីឆ្នោតកោសពីក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ។

សូមបញ្ជាក់ថាក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាក្រុមហ៊ុនមានអាជ្ញាបណ្ណពេញលេញដែលត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុ នៅកម្ពុជា។
ចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ គឺជាផ្នែកកម្សាន្តដែលផ្តល់ជូននូវការផ្សងសំណាងដ៏គួរឲ្យចាប់អារម្មណ៍ដែលអាចចូលបាន និងអាចរកបានសម្រាប់ប្រជាជនកម្ពុជាទាំងអស់។

ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាក្រុមហ៊ុនដំណើរនូវឆ្នោតផ្សងសំណាង៣ប្រភេទគឺ ឆ្នោតឡូតូ ៦/៣៩លេខ ប្រភេទឆ្នោតនាគសំណាង
និងប្រភេទឆ្នោតកោសដែលទើបតែដំណើរការថ្មីៗនេះ ជាមួយនឹងរង្វាន់យ៉ាងធំដែលកំពុងតែរង់ចាំលោកអ្នក ។

ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ក៏ក្រុមហ៊ុនលេចធ្លោមួយដែលហ៊ានចំណាយរង្វាន់មានទឹកប្រាក់ច្រើនសន្ទឹកជូនប្រជាជនកម្ពុជាជាជាងក្រុមហ៊ុន ដ៏ទៃទៀត។

ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ០២៣ ៩៦៦ ៦៣៩ ឬចូលទៅកាន់គេហទំព័រ: www.luckydragonlotto.com ៕

ចង់ដឹងព័ត៌មានលំអិតពីអតិថិជន សូមទស្សនានូវកិច្ចសំភាសន៍ខាងក្រោម