(ភ្នំពេញ)៖ ក្រុមចោរបានធ្វើការបាញ់ប្រហារប្លន់យកម៉ូតូ​ Scoopy ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ចំថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ នៅក្នុងទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ នៅវេលាម៉ោង៩យប់ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ95Eo ផ្លូវ149 ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនរងគ្រោះឈ្មោះ ទិត្យ មុន្នីរត្ន អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលម្ដុំផ្សារសាមគ្គី ខណ្ឌទួលគោក រងរបួសត្រង់ធ្គាមខាងស្ដាំ។ ជនសង្ស័យដើរម្នាក់ឯងប្រើអាវុធខ្លីបាញ់ ទៅលើជនរងគ្រោះចំនួនមួយគ្រាប់រួចយកម៉ូតូជិះគេចខ្លួនបាត់។ សម្ភារបាត់បង់ម៉ូតូ១គ្រឿង ម៉ាកស្កូពី scopy សេរី២០១៨ ពណ៌ស ស្លាកលេខ1GP-0078 ភ្នំពេញតាមការបំភ្លឺរបស់មិត្តភក្ត័ជនរងគ្រោះ បានឲ្យដឹងថា នៅម៉ោង៨៖២០នាទី ពួកគេមកពីញាំអារហារ នៅផ្ទះមិត្តភក្ត័ម្ដុំផ្សារឌុយមិច លុះដល់ម៉ោង ៩៖១៥នាទី ពួកគេបានជិះម៉ូតូមកជួបមិត្តម្នាក់ទៀត នៅក្រោយសាលាបឋមសិក្សាបាក់ទូក ដោយជនរងគ្រោះជាអ្នកឌុបពេលមកដល់ចំណុចកើត ហេតុខាងលើស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកសំដៅមកពួកគេរួចដកអាវុធខ្លីបាញ់ មកលើជនរងគ្រោះមួយគ្រាប់ចំថ្គាមខាងស្ដាំធ្លាយទៅឆ្វេង។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជិះគេចខ្លួនបាត់។ 

បច្ចុប្បន្នជនរងគ្រោះត្រូវមិត្តភក្ភិ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត៕