(កំពង់ស្ពឺ)៖ ក្នុងរយៈពេលកន្លងមកនេះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលទទួលបានតួនាទីកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅ បានប្រកាសដើរចេញពីបក្សរបស់ខ្លួន មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានមើលឃើញវីដេអូឃ្លីបរបស់លោក កឹម សុខា ដែលឱនក្បាលបម្រើបរទេស ដើម្បីបំបែកបំបាក់ជាតិឯង។ ប៉ុន្ដែនៅពេលនេះអ្នកគាំទ្រ និងជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដើរចេញពីបក្សរបស់ខ្លួនផងដែរមកចូលរួម ជាមួយគណបក្សកាន់អំណាច។

ជាក់ស្ដែងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ម៉ែន ហួន ដែលមានវ័យចំណាស់ និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដ៏ខ្លាំងក្លាម្នាក់ រស់នៅភូមិត្រពាំងស្រង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដឹកនាំអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន៥៥នាក់ មកសុំចូលរួមគាំទ្រ និងដើរតាមគណបក្សប្រជាជនកម្ពុជាវិញ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសម្ដែង និងទទួលស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុត សម្រាប់សមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជាទាំង៥៥រូបនេះ។

សូមទស្សនាវីដេអូ នៃការលើកឡើងរបស់លោក ម៉ែន ហួន ខាងក្រោមនេះ៖