(ភ្នំពេញ)៖ ទីបំផុតទៅក្រុមហ៊ុនបង្កើតថ្មី(Startup) ចំនួន៨ ដែលសិក្សាជំនាញបច្ចេកវិទ្យា ហើយមានគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មី (Startup) ត្រូវបានរកឃើញ ដើម្បីយកទៅប្រកួតនៅថ្នាក់តំបន់អាស៊ាន នាប្រទេសម៉ាឡេស៉ី នៅខែធ្នូ ឆ្នាំ២០១៧។ និស្សិតទាំង៨ក្រុម ត្រូវបានចម្រាញ់ចេញពី អ្នកចូលរួមប្រមាណ២០ក្រុមផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា ដើម្បីយកអ្នកមានសមត្ថភាពខ្ពស់។

ការចម្រាញ់យកក្រុមហ៊ុនទាំង៨នេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT)។

លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បានឲ្យដឹងថា បេក្ខជន និងបេក្ខនារីទាំងអស់មានចំនួន៨ក្រុម ដែលបានដណ្តើមបានតំណែងជយលាភី នៅក្នុងប្រទេសកម្ពុជា ហើយពួកគាត់នឹងត្រៀមខ្លួន ទៅប្រកួតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទៅ១២ និង១៣ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។

លោកបន្តថា នៅពេលដែលពួកគាត់ ជាប់ចំណាច់ថ្នាក់នៅប្រទេសម៉ាឡេស៊ី (ASIAN Rice Bowl Startup 2017) ទៀតនោះ ពួកគាត់នឹងបានទៅប្រកួតលក្ខណៈពិភពលោក ដែលជាវគ្គផ្តាប់ព្រ័ត្រ នៅប្រទេសចិន ក្នុងខែមីនា ឆ្នាំ២០១៨ ទៀតផងដែរ។

លោកបានបន្តទៀតថា «នេះជាលើកទី១ហើយ ដែលកម្ពុជាបានសហការគ្នា ក្នុងការបង្កើតកម្មវិធីលំដាប់អន្តរជាតិ (ASIAN Rice Bowl Startup) ក្នុងគោលបំណងលើកស្ទួយស្នាដៃបេក្ខជន និងបេក្ខនារី នៅកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយនឹង និស្សិតក្នុងតំបន់អាស៊ានទាំងដប់»

កម្មវិធីពានរង្វាន់ Rice Bowl Startup គឺជាកម្មវិធីប្រកួតពានរង្វាន់ថ្នាក់តំបន់មួយ ដែលប្រារព្ធឡើងដោយស្មារតី នវានុវត្តន៍ និងសហគ្រិនភាព ក្នុង Startup Ecosystem ទូទាំងប្រទេសអាស៊ានចំនួនដប់។ បេសកកម្មរបស់កម្មវិធីនេះ គឺជាការប្រមូលផ្តុំសហគមន៍ Startup ថ្មីៗ ដែលផ្តល់នូវដំណោះស្រាយសម្រាប់សហគមន៍ និងអាចមានវិសាលភាពគ្របដណ្តប់ក្នុងតំបន់។

លោកស្រី Rubi-Ain Dahlan នាយកគម្រោងពានរង្វាន់ ASEAN Rice Bowl Startup បានមានប្រសាសន៍ថា «ការប្រកួតថ្នាក់តំបន់មួយនេះ បាននឹងផ្តល់ឱ្យពួកគេនូវការបង្ហាញពី បណ្តាញទំនាក់ទំនងឧស្សាហកម្ម និងប្រព័ន្ធផ្សព្វផ្សាយផងដែរ ហើយជ័យលាភីនេះនឹងបានចូលរួមកម្មវិធីផ្លាស់ប្តូរគំនិងគ្នាទៅវិញទៅមក ដែលឆ្លងតំបន់ក្នុងអាស៊ីអាគ្នេយ៍ និងការប្រារព្ធកម្មវិធីពានរង្វាន់ Startup ពិភពលោកផ្សេងទៀត»។

លោកស្រីបានបន្ថែមថា «ជយលាភីដែលទទួលមកនេះ គឺត្រូវបានវាយតម្លៃលើចំនុចសំខាន់ៗ ចំនួនបីគឺ កំណើនពិសេស (ជាក់ស្តែង និងសក្តានុពល) ,ផលប៉ះពាល់ និងវិសាលភាព»

លោក Sok Sopheakmonkol នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Codingate បានទទួលពានរង្វាន់ចំនួន៣ សម្រាប់កម្មវិធី SokhaKrom app ក្នុងកម្មវិធីពានរង្វាន់ Rice Bowl Startup កម្ពុជា រួមមាន៖ Best Startup of the Year, Founder of the Year និង Best Life Sciences / Medtech Startup។

កម្មវិធី DoyDoy គឺជាជ័យលាភីធំមួយផ្សេងទៀត ដែលបានឈ្នះពានរង្វាន់ Best Newcomer និងBest Social Impact Startup។ DoyDoy គឺជាការ​ startup មួយ ដែលផ្តល់ឱ្យកុមារនូវសម្ភារៈក្មេងលេង សម្រាប់អប់រំ ដែលអភិវឌ្ឍន៍ជំនាញ STEM, ការច្នៃប្រឌិត និងការអភិវឌ្ឍខួរក្បាល។ Startup ផ្សេងៗទៀតរបស់កម្ពុជា ដែលគួរអោយកត់សម្គាល់នៅកំរិតថ្នាក់ជាតិ រួមមាន៖ Best Smart City Solution Startup គឺ Cdev Tec ហើយ Best E-Commerce / Supply Chain Startup គឺ Tesjor កម្មវិធីទាំងអស់នេះបានជួយប្រជាជនក្នុងការស្វែងរកហាងអាហារ និងភោជនីយដ្ឋានជាមួយការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃ។​ Best Healthy Lifestyle Tech Startup គឺ DirexPlay, «Jailbreak» ដែលជា Mobile game developer។ Best Fintech Startup គឺ PayGo​ ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុ ដូចជា MasterCard សប្បនិមិត្តដោយមិនគិតថ្លៃ សម្រាប់ការទិញឥវ៉ាន់អនឡាញ ។ Best Deeptech / AI / Big Data Startup គឺ MotionsCloud ដែលជាកម្មវិធីរួមបញ្ចូលគ្នាតែ១ an និង AI solution ដើម្បីកាត់បន្ថយពេលវេលាដែលចំណាយ លើពាក្យបណ្តឹងទាមទារសំណង ហើយ Best Coworking Space​ គឺ Emerald Hub៕

សម្រាប់បេក្ខជនដែលទទួលបានជយលាភីឈ្មោះ ឯក ច័ន្ទរិទ្ធ​ ដែលសិក្សានៅសកលវិទ្យាល័យ «ភូមិន្ទភ្នំពេញ» និយាយទាំងទឹកចិត្តសប្បាយថា រូបគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមក្នុងការប្រកួត នៅក្នុងកម្មវិធីមួយនេះ លើសពីនេះក្រុមរបស់ពួកគាត់ ក៏បានទទួលបានជយលាភី ក្នុងការជ្រើសឲ្យទៅប្រកួតក្នុងថ្នាក់តំបន់នៅអាស៊ាន ដែលនេះជាសមត្ថភាពផ្ទាល់ខ្លួន ដែលមានកើតចេញពីការខិតខំប្រឹងប្រែងរបស់ពួកគាត់។

ជាចុងក្រោយ បេក្ខជន ដែលទទួលបានជយលាភីរូបនេះ ក៏បានអំពាវនាវដល់ក្មេងៗជំនាន់ក្រោយ ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ក៏ព្រោះតែសព្វថ្ងៃ កម្ពុជាពិតជានៅក្មេងខ្ចីខ្លាំងណាស់លើវិស័យនេះ តបតាមការអំពាវនាវនេះ ប្អូនប្រុសសង្ឃឹមថានឹងមានប្អូនៗជំនាន់ក្រោយខិតខំធ្វើឲ្យបាន នៅពេលខាងមុខនេះផងដែរ៕