(ត្បូងឃ្មុំ)៖ Miss Global 2017 ទាំង៦០រូប មិនត្រឹមតែមកដាំដើមឈើនៅ អូររាំងឪទេ ថែមទាំងបានធ្វើអំបុកទៀត ដែលជាទំនៀមទំលាប់របស់ខ្មែរយើងទៀតផង នេះជារឿងគួរឲ្យមោទនភាព ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតសម្រស់លំដាប់ថ្នាក់ពិភពលោក។

Miss Global ឆ្នាំ២០១៧ មានការចូលរួមពីសំណាក់បេក្ខភាពបវកញ្ញាចំនួន ៦០រូប មកពីជុំវិញពិភពលោក។ យ៉ាងណាមិញនៅថ្ងៃទី០៦ ខែវិច្ឆិកា បេក្ខភាពបវកញ្ញា Miss Global បានធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដើមឈើ ហើយក៏បានធ្វើការសិក្សាស្វែងយល់ ពីរបៀបរបប របស់ប្រជាពលរដ្ឋនៅទីជនបទ មិនត្រឹមតែប៉ុណ្ណោះបវកញ្ញាទាំង ៦០រូបនេះ ក៏បានស្វែងយល់ពីរបៀបធ្វើអំបុក ដោយបានលីងអង្ករ និងបុកអំបុក ពោរពេញដោយបរិយាកាសរីករាយផងដែរ៕