(ភ្នំពេញ)៖ ករណីឃាតកម្មដ៏សាហាវមួយ បានកើតឡើងទាំងព្រឹកព្រលឹមថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយបុរសជាប្តីបានអារ.ក សម្លាប់ប្រពន្ធខ្លួនឯង បណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកប្តីតិរិច្ឆានរូបនោះ បានអារ.កសម្លាប់ខ្លួនឯង តាមក្រោយតែមិនស្លាប់ ត្រឹមតែរបួសធ្ងន់។

ករណីបង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹមនេះ កើតឡើងនៅជិតវត្តគោកបញ្ជាន់ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

យ៉ាងណាមិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ពីមូលហេតុឈាន ដល់ការសម្រេចចិត្តអា.រក សម្លាប់ប្រពន្ធយ៉ាងដូច្នេះទេ ប៉ុន្តែគេបានដាក់ការសង្ស័យថា អាចមកពីករណីភ្លើងប្រច័ណ្ឌ៕