(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ គឺជាឆ្នាំទី៤ហើយ ដែលកម្ពុជារៀបចំឲ្យមានការប្រារព្ធទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឲ្យបានទូលំទូលាយ នៅទូទាំងប្រទេសអំពីសារៈសំខាន់ នៃអាហារូបត្ថម្ភ។

ទិវាជាតិអាហារូបត្ថម្ភឆ្នាំ២០១៧នេះ នឹងត្រូវធ្វើឡើងក្រោមប្រធានបទ «ផលិត និងបរិភោគអាហារចម្រុះសម្បូរជីវជាតិ ដើម្បីសុខភាពល្អមាំមួន»

ក្នុងសារលិខិតផ្ញើជូនជនរួមជាតិសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាល លើកស្ទួយគុណភាពជីវិត ដោយសំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានលទ្ធភាពផ្នែករូបវន្ត សង្គម និងសេដ្ឋកិច្ចប្រសើរជាងមុន ក្នុងការទទួលបានស្បៀងអាហារគ្រប់គ្រាន់ប្រកបដោយសុវត្ថិភាព និងសម្បូរដោយសារជាតិចិញ្ចឹម ដើម្បីធ្វើឲ្យជីវិតរស់នៅរបស់ប្រជាពលរដ្ឋមានសុខភាពល្អ និងមានផលិតភាពការងារខ្ពស់។

សូមអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖