(ភ្នំពេញ)៖ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋប្រមាណ ៨០ ទៅ៩០ម៉ឺននាក់ ចូលរួមទស្សនាកម្សាន្ត ដែលកើនឡើងច្រើនជាងថ្ងៃទី១ ម្សិលមិញ។ នេះបើតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅយប់ ថ្ងៃទី០៣ ខែវិច្ឆិកានេះ។

របាយការណ៍បានបង្ហាញថា ចំពោះសភាពការណ៍បទល្មើសវិញ បានកើតឡើងចំនួន៣លើក ក្នុងនោះមានបាត់ម៉តូ១គ្រឿង និងកាបូបលុយចំនួន២។ ដោយឡែកករណីក្មេងវង្វេងមានចំនួន១១លើក ប៉ុន្តែត្រូវបានសមត្ថកិច្ចប្រកាសរកឃើញ និងប្រគល់ជូនអាណាព្យាបាលវិញហើយ។ ករណីបង្រ្កាមក្មេងទំនើង មានចំនួន២ក្រុម ស្មើនឹង២១នាក់។ ករណិបង្រ្កាបគ្រឿងញៀន ១ករណី ឃាត់ខ្លួន៦នាក់ (ធ្វើការអប់រំ រួចឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ និងឃាត់ខ្លួនមុខសញ្ញាចាស់ លូកហោប៉ៅ ១នាក់ បញ្ចូនទៅអធិការដ្ឋានខណ្ឌដូនពេញ។

របាយការណ៍ បានបញ្ជាក់ទៀតថា នៅថ្ងៃនេះ កម្លាំងជំនាញ បានសង្រ្គោះទកជំនួន៤ ដែលក្នុងនោះមានទូលលិចទាំងស្រុង ១ទូក និងទឹកចូលចំនួន៣ទូក ព្រមទាំងសង្រ្គោះកីឡាករដែលខ្យល់គរ១នាក់ផងដែរ។

ខាងក្រោមនេះ ជារបាយការណ៍លម្អិតរបស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ៖