(ភ្នំពេញ)៖ កម្មវិធី Miss Global 2017 ដែលមានបវរកញ្ញាចំនួន ៦០ប្រទេស បានមកដល់ប្រទេសកម្ពុជាហើយ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧។ សូមត្រៀមខ្លួនក្នុងការប្រកួតប្រជែង ដែលខ្មែរយើងជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ។

កម្មវិធី Miss Global 2017 ទទួលបានការឧបត្ថម្ភផ្តាច់មុខ ពីក្រុមហ៊ុនស្រាបៀរ Ganzberg ហើយនៅរសៀលថ្ងៃមិញនេះ ក្រុមហ៊ុនស្រាបៀរ Ganzberg បានទទួលការស្វាគមន៍បវរកញ្ញា៦០ ប្រទេស យ៉ាងកក់ក្តៅបំផុត នៅសណ្ឋាគារសុខា ត្រើយម្ខាង។

នេះជាមោទនភាពណាស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ​ នៅក្នុងកម្មវិធីលំដាប់ពិភពលោក ហើយលើសពីនេះទៅទៀត បវរកញ្ញាខ្មែរ ក៏មានវត្តមានក្នុងការប្រកួតនេះ ដែលមានអ្នកចូលរួមពីបណ្តាលប្រទេសរហូតដល់ទៅ ៦០ ឯណោះ។

សូមបងប្អូនទាំងអស់មេត្តាគាំទ្រ និងលើកទឹកចិត្តដល់បរវកញ្ញាខ្មែរយើង ជាពិសេសសូមអរគុណទៅក្រុមហ៊ុនស្រាបៀរ Ganzberg ដែលបានឧបត្ថម្ភផ្តាច់មុខ ក្នុងកម្មវិធី Miss Global 2017 ដែលខ្មែរយើងធ្វើជាម្ចាស់ផ្ទះ៕