(ភ្នំពេញ)៖ នៅថ្ងៃទី ០១​ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នេះ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា បានចូលជូនពរ សម្ដេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្រ្តៃយ៏កាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃចម្រើនព្រះជន្មរបស់សម្ដេច ។

នៅក្នុងឱកាសចូលជូនពរនោះ លោកស្រី​ ឃួន​ សុដារី​ បានអាននូវសារលិខិតជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសម្ដេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងបានជូននូវកន្រ្តកផ្កាដ៏ស្រស់ស្អាតមួយជូនសម្ដេចផងដែរ ។ តាមរយៈនេះ សម្ដេចចៅហ្វាវាំង គង់ សំអុល ក៏បានថ្លែងនូវអំណរគុណចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ឲ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលជូនពរក្នុងឱកាសថ្ងៃចម្រើនព្រះជន្មរបស់ សម្ដេច៕