(ព្រៃវែង)៖ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ​ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងចុះចែកបងប្អូនចំណុះទូកង ដែលអញ្ជើញមកពីខេត្តព្រៃវែង ដើម្បីចូលរួមប្រណាំងនៅរាជធានីភ្នំពេញព្រឹកស្អែក នៅរាជធានីភ្នំពេញ។

លោកអភិបាលខេត្តព្រៃវែង បានណែនាំដល់បងប្អូនទាំងអស់ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដើម្បីត្រៀមប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ១ ជូនខេត្តព្រៃវែង ហើយបន្ទាប់​មកលោកបាន ពិនិត្យឃ្លាំងស្បៀងសម្រាប់ចែកជូនចំណុះទូក នៅព្រឹកស្អែកបន្ថែមទៀតផងដែរ។

ម្យ៉ាងវិញទៀត លោក ជា សុមេធី បានលើកឡើងផងដែរថា ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឲ្យមានសុខសន្តិភាពពេញលេញ សម្បូរសប្បាយ ដល់ប្រជាពលរដ្ឋ អាចធ្វើដណើរកំសាន្តសប្បាយនៅគ្រប់ទីកន្លែង ដោយមិនមានការភ័យខ្លាចឡើយ។ ក្នុងនោះលោកបានផ្តាំផ្ញើដល់កីឡាករទំាងអស់ ត្រូវរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានល្អ ហូបចុកប្រកបដោយអនាម័យ ចូលរួមចំណែកថែរក្សាបរិស្ថានឲ្យបានល្អ មិនត្រូវបោះចោលថង់ផ្លាស្ទិច ឬដបទឹកសុទ្ធនៅក្រៅធុងសម្រាម បន្ទោបង់ក្រៅបង្គន់អនាម័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព និងសុខភាពផ្ទាល់ខ្លួន៕