(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ Tiger Beer បានរៀបចំកម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្ររដូវកាលឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៧នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។

កម្មវិធីចាប់ឆ្នោតផ្តាច់ព្រ័ត្រនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរថៃហ្គ័រចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ រង្វាន់ដែលបានចាប់ឆ្នោតលើកវគ្គផ្តាច់ព្រ័ត្រនេះរួមមាន រង្វាន់ធំ រថយន្ត AUDI Q5 ស៊េរីឆ្នាំ2016 ដ៏ថ្មីសន្លាងចំនួន១ រង្វាន់IPhone7 ចំនួន២រង្វាន់ទូរទស្សន៍ Smart TV ចំនួន២រង្វាន់ និងទូរទឹកកក ចំនួន៥រង្វាន់ ។

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត កោះសន្តិភាព ឬលើគេហទំព័រ Facebook (Tiger Beer KH)។ ចំពោះគូស្វាមីដែល មានភ័ព្វសំណាងឈ្នះរង្វាន់ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន១សន្លឹក។

គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេស Tiger ជាស្រាបៀរដែលសក្តិសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ ២០១៧-២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍លោកអ្នកនឹងទទួលបានការ ផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕