(កណ្តាល)៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ លោក សន វី ប្រធានគណក្រុមការងារចុះជួយឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានដឹក​នាំក្រុមការការផ្តួចផ្តើមដង្ហែ អង្គកឋិនទានសាមគ្គី ចូលវត្តវត្តទេពពិសាល (ហៅវត្តព្រែកតូច)។

កឋិនទានជាពិធីបុណ្យតាមកាល ដែលចាប់ផ្តើមពីថ្ងៃ១រោច ខែអស្សុជ រហូតដល់ថ្ងៃពេញបូរមី ខែកត្តិក ដើម្បីវេរប្រគេនសំពត់ត្រៃចីវរ និងសម្ភារបរិក្ខារប្រគេនដល់ព្រះសង្ឃ គង់ចាំវស្សាក្នុងអារាម អស់រយៈពេលបីខែ ហើយពិធីនេះប្រជាពុទ្ឋបរិស័ទតែងតែនាំគ្នា ប្រារព្ឋធ្វើទៅតាមប្រពៃណីទំនៀមទំលាប់ ព្រះពុទ្ឋសាសនា ដែលព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើងបានបញ្ញតិទុកមក។

ក្នុងឱកាសនោះលោក សន វី លោកក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារចុះមូលដ្ឋានឃុំ និងបានជំរុញបន្ថែម ដល់សមាជិសមាជិកា និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំឲ្យបន្តកិច្ចខិតខំប្រឹងប្រែង សហការគ្នាឲ្យបានល្អ និងប្រកបដោយប្រសិទ្ឋិភាព ក្នុងការបំរើ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងប្រកបដោយតម្លាភាព ចៀសវាងការយកកម្រៃសេវាលើស ការកំណត់ជាពិសេស ត្រូវប្រព្រឹត្តិតែអំពើល្អ ជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានជាប្រចាំ និងត្រូវដឹងសុខទុក្ខពួកគាត់ ហើយចៀសវាងនូវសកម្មភាព និងអំពើមិនគប្បី ដែលនាំឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមានការថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត ដោយសារការមិនបានយកចិត្តទុកដាក់ជាមួយគាត់។

លោក ហ៊ីម ប៊ុនណ្ណារ៉ា គណកម្មការវត្តទេពពិសាល បានថ្លែងអំណរគុណដែលបានមកចូលរួមបុណ្យកឋិននិទាន នាពេលនេះ ជាពិសេសសូមថ្លែង អំណរគុណដល់លោក សន វី ប្រធានក្រុមការងារចុះជួយឃុំព្រែកគយ និងក្រុមការងារទាំងអស់ដែលធ្វើជាអង្គកឋិននិទានចូលវត្តព្រែកតូចនេះឡើង និងបាននាំជាបច្ច័យមួយចំនួនទុកសម្រាប់កសាងវត្តផងដែរ និងសូមឲ្យមនោទនាទទួលយកផល្លារនិសង្ឃរៀងៗខ្លួន៕