(ភ្នំពេញ)៖ ក្រុមអាជីវករលក់ដូរ នៅផ្សារប៉េសេ និងប្រជាពលរដ្ឋកំពុងរស់នៅ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាច្រើននាក់បានរួមគ្នា ដាក់ពាក្យបណ្តឹងមួយច្បាប់ ទៅកាន់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។

ដោយក្នុងពាក្យបណ្តឹងមានអ្នកផ្តិតមេដៃ ជាភស្តុតាងចំនួន៧២នាក់ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ក្នុងបណ្តឹងមានខ្លឹមសារថា «សំណើរសុំប្តឹងពី លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ ពីបទយកសិទ្ធិអំណាចតួនាទីរបស់ខ្លួន ទៅរំលោភយកដីផ្លូវសាធារណៈ ទៅលក់ឲ្យអ្នកដ៏ទៃសាងសង់ផ្ទះ»

សូមបញ្ជាក់ថា នេះជាបណ្តឹងលើកទី២ហើយ ដែលពីមុនមានលោកឧកញ៉ា ឡុច សារ៉េត ប្រធានផ្សារ ក៏បានប្តឹងសុំរកយុត្តិធម៌ពីលោកស្រី ម៉ែន សំអន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។

ឆ្លើយតបការចោទប្រកាន់ខាងលើនេះ លោក ឡុង ង៉ែត បានអះអាងថា លោកដែលបានប្រឡងជាប់ជាមន្ដ្រីរាជការ នៅចុងឆ្នាំ២០០៧ ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ រហូតឆ្នាំ២០១៥ ត្រូវបានថ្នាក់លើដំឡើងតែងតាំងជាអភិបាលរងខណ្ឌ ហើយចំពោះបញ្ហាដែលបានកើតឡើងនេះ លោកក្នុងនាមអាជ្ញាធរ បានចុះទៅសម្របសម្រួល និងដោះស្រាយជាច្រើនលើក ដោយបន្ដពីអតីតអភិបាលរងលោក ហៀក ចាន់លៀង។ ប៉ុន្ដែដោយសារបញ្ហានេះ ដោះស្រាយមិនចេញរវាងពលរដ្ឋ និងប្រធានផ្សារ ទើបប្រគល់ជូនទៅអាជ្ញាធររាជធានីភ្នំពេញ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃបណ្តឹងដែលអង្គភាព Fresh News ទទួលបាន៖