(ព្រះសីហនុ)៖ កម្លាំនគរបាលក្រុងព្រះសីហនុ ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមជាមួយវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួន នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង២១៖៣០នាទី ស្ថិតនៅក្រុម១៤ ភូមិ០៥ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ។

នគរបាលចុះបង្រ្កាប បានថ្លែងឲ្យដឹថា ជនសង្ស័យទី១៖ ឈ្មោះ គង់ និមល ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី១៤ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ, និងទី២៖ ជនសង្ស័យឈ្មោះ លាង ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅជាមូលដ្ឋានជាមួយគ្នា។ វត្ថុតាងរួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីន៥កញ្ចប់, ទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕