(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ វិច្ឆិកាខាងមុខនេះ ក្រសួងសុខាភិបាល បានត្រៀម បានត្រៀមរួចជាស្រេច នៅរថយន្ដគិលានសង្គ្រោះ ៥៨គ្រឿង និងក្រុមគ្រូពេទ្យជិត១ពាន់នាក់ នៅតាមទីតាំងផ្សេងគ្នា ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា ដោយឥតគិតថ្លៃ ។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣១ ខែតុលានេះ បានឲ្យដឹងថា ក្នុងឱកាសបុណ្យអុំទូក ដែលនឹងឈាមមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យល្អ និងធានានូវសុវត្ថិភាពចំណីអាហារ ដើម្បីសុខភាពល្អ ព្រមទាំងកុំប្រជ្រៀតគ្នា ដើម្បីជៀសវាង បាននូវ ការដួលសន្លប់ជាយថាហេតុ ហើយសូមកុំពិសាគ្រឿងស្រវឹង ក្នុងពេលបើកបរ​និងគោរពច្បាប់ចរាចរក្នុងពេលបើកបរ ដើម្បីជៀសវាង បាននូវគ្រោះថ្នាក់ចរាចរផងដែរ។

ក្រសួងសុខាភិបាល ក៏បានត្រៀមក្រុមគ្រូពេទ្យ និងរថយន្ដគិលានសង្គ្រោះចំនួន២៦គ្រឿង ដាក់តាមគោលដៅចំនួន២៥កន្លែង និងបោះតង់ពិនិត្យសុខភាពភ្ជាប់ជូន ដែលបង្ហាញនូវទីតាំងឈរជើង របស់ទីតាំងតង់សុខភាពសេវា២៤ម៉ោង និងបញ្ជីឈ្មោះរថយន្ដគិលានសង្គ្រោះ ព្រមទាំងលេខ ទូរស័ព្ទ សម្រាប់ងាយទាក់ទង រកការផ្ដល់សេវា និងសង្គ្រោះបន្ទាន់ឲ្យទាន់ពេលវេលា ។បន្ថែមពីនេះ ក្រសួង ក៏បានចាត់ឲ្យមានក្រុមគ្រូពេទ្យ និងរថយន្ដគិលានសង្គ្រោះ មកពីបណ្ដារាជធានីខេត្ដ តាមក្រុមប្រណាំងនីមួយៗចំនួន៧រថយន្ដ គិលានសង្គ្រោះ ប្រចាំការនៅតាមបណ្ដាមន្ទីរពេទ្យថ្នាក់ជាតិ ចំនួន៤កន្លែង និងនៅទីស្ដីការក្រសួងសុខាភិបាល ចំនួន២៥រថយន្ដគិលានសង្គ្រោះផងដែរ។

សរុបក្រសួងសុខាភិបាល បានរៀបចំឲ្យមានរថយន្ដ គិលានសង្គ្រោះចំនួន៥៨គ្រឿង និងក្រុមគ្រូពេទ្យ ៨២០នាក់ ព្រមទាំងបន្ថែមគ្រូពេទ្យមួយចំនួនធំទៀត ដែលត្រូវប្រចាំការនៅតាមបណ្ដាមន្ទីរពេទ្យ ជាតិទាំង៤ រួមមានមន្ទីរពេទ្យ កាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត និងមន្ទីរពេទ្យព្រះកុសុមៈ​ដើម្បីផ្ដល់សេវាពិនិត្យព្យាបាលសង្គ្រោះបន្ទាន់ ហើយរាល់ការពិនិត្យ នៅកន្លែងតង់សុខភាព និងការជួយសង្គ្រោះបន្ទាន់ គឺគ្មានការបង់ថ្លៃឡើយ។

ប្រសិនបើលោកអ្នកមានបញ្ហា សូមប្រជាពលរដ្ឋ ស្វែងរកសេវាសុខភាព នៅតាមទីតាំង ដូចខាងលើ និងទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ១១៩ សម្រាប់រថយន្ដគិលានសង្គ្រោះបន្ទាន់។

ព័ត៌មានលម្អិត មានដូចខាងក្រោមនេះ៖