(បរទេស)៖ នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិ​សំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​​ដូច​​ខាង​ក្រោម៖

១៖ រដ្ឋាភិបាលអេស្ប៉ាញសម្រេចថា ប្រធានាធិបតី Catalonia និងមន្ត្រី​ក្រោមឱវាទ​គ្រប់ផ្នែក​ជាង ១៦០នាក់ ត្រូវតែទម្លាក់ចេញពីតំណែង!

២៖ អតីតមេដឹកនាំតំបន់ Catalonia អាចនឹងជាប់ពន្ធនាគារ ៣០ឆ្នាំ ខណៈការបោះឆ្នោតថ្មី នឹងធ្វើឡើង​នៅចុងខែធ្នូ កំណត់ដោយអាជ្ញាធរអេស្ប៉ាញ!

៣៖ យន្តហោះឥណ្ឌា​ដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់» ក្រោយទទួលបានសារព្រមាន!

៤៖ ទីបំផុតមេដឹកនាំឃើដប្រកាសថា នឹងលាលែងពីតំណែង​ ព្រមទាំងសម្តែងការ​ខកចិត្តបំផុតចំពោះ ដូណាល់ ត្រាំ!

៥៖ ប្រទេសរុស្ស៊ីគ្រោងកាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!

៦៖ មេដឹកនាំកោះតៃវ៉ាន់​​អះអាងថា ត្រូវការវិស័យយោធា ខ្លាំងជាងមុន ខណៈខ្លួនកំពុងស្ថិតនៅដែនដីអាមេរិក!

៧៖ អ៊ីរ៉ង់ដាក់មួយឃ្លាទៅអាមេរិកថា យើងនឹងបន្ត​ផលិតគ្រាប់មីស៊ីល​ដើម្បីការពារខ្លួន ព្រោះវាមិនខុស​ច្បាប់អន្តរជាតិទេ!