(ស្ទឹងត្រែង)៖ ​នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧​នេះ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រណាំងទូកងលើកទី១ ដែលធ្វើឡើងក្រោមវត្តមាន លោក ឡូយ សុផាត តំណាង​រា​ស្ត្រ​ខេត្តស្ទឹងត្រែង, លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង, លោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត។

ពិធីដែលធ្វើលើកទី១ នៅខេត្តស្ទឹងត្រែងនេះ ​បានប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យ បង្កភាពសប្បាយរីករាយជូនបងប្រជាពលរដ្ឋទាំងក្នុង និងក្រៅខេត្ត។

​ដោយឡែកទូកដែលបានចូលរួមប្រណាំងនៅព្រឹកនេះ មានទូកចំនួន០៨ទូក ដែលមកពីក្រុង និងស្រុកទាំង០៥ នៃខេត្តស្ទឹងត្រែង ហើយក្នុងការប្រណាំងទូកងនៅក្នុងខេត្តស្ទឹងត្រែងនៅព្រឹកនេះ មានបងប្អូនប្រជាពលរដ្ឋបានចូលទស្សនាយ៉ាងច្រើនកុះករ៕