(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកប្រពៃណីខ្នាតអន្ដរជាតិ ​និងទូកក្ដារបីសន្លឹក ឆ្នាំ២០១៧ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង។

ពិធីប្រណាំងទូក នៅក្នុងឆ្នាំ២០១៧​នេះ មានទូកចូលរួមប្រណាំង សរុបចំនួន​៤៦​គ្រឿង រួមមាន ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ​២២នាក់ មានចំនួន​៤២គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ​៣នាក់ មានចំនួន​៤គ្រឿង និងមាន​កីឡាករ សរុប​១,២១៤នាក់ (នារី​០៦នាក់)​៕