(បរទេស)៖ នៅថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ កងទ័ពរុស្ស៊ីរៀបចំ សមយុទ្ធប្រើប្រាស់មីស៊ីល-នុយក្លេអ៊ែរ និងមានការផ្លោងគ្រាប់ពិតៗទៀតផង។

២៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិកលោក James Mattis ទៅដល់​កូរ៉េខាងត្បូង​ និងធ្វើទស្សនកិច្ចនៅតំបន់គ្មានយោធា​នៃ​ព្រំដែនអន្តរកូរ៉េ​ ក្រោមក្រសែភ្នែកទីក្រុងព្យុងយ៉ាង។

៣៖ ក្រុមតារាវិទូ ប្រកាសឲ្យដឹងពីការប្រទះឃើញអាចម៍ផ្កាយថ្មីមួយ មានប្រភពពីប្រព័ន្ធផ្កាយផ្សេង។

៤៖ ទីបំផុតអដ្ឋិធាតុអតីតស្តេចថៃ ត្រូវតម្កល់ទុកក្នុងព្រះបរមកោដ្ឋ និងដង្ហែទៅ​ដល់ព្រះរាជវាំង​ទីក្រុងបាងកកវិញ ខណៈព្រះពិធីបុណ្យជាប្រវត្តិសាស្រ្តនេះ បានឈានដល់ថ្ងៃទី០៣។

៥៖ លោក ដូណាល់ ត្រាំ អនុញ្ញាតឲ្យចេញផ្សាយ​ឯកសារ២,៨០០ច្បាប់ ស្តីពីការធ្វើឃាតអតីតប្រធានាធិបតី John F. Kennedy កាលពីជាង០៥ទសវត្សរ៍មុន។

៦៖ យោធាអាហ្វហ្គានីស្ថាន បើកប្រតិបត្តិការក្តៅ ផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធ ៩៥នាក់ នៅទូទាំងប្រទេសតែម្តង។

៧៖ មន្ត្រីទូតអាមេរិក ទាត់ចោលព័ត៌មានថា CIA កំពុងរៀបចំ​ផែនការធ្វើឃាត និងទម្លាក់លោក ឌូតឺតេ ពីតំណែង​​ប្រធានាធិបតីហ្វីលីពីន៕