(សៀមរាប)៖ លោក ទេព ប៊ុនឆាយ នៅ​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារ​ធ្វើការផ្សពផ្សាយ ការគ្រោះថ្នាក់នៃបដិវត្តន៍ពណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ក្របីរៀល និងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានចំនួន០២ទីតាំង ដោយមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន២០៥នាក់។

មេរោគគ្រោះថ្នាក់បំផុតសម្រាប់ពិភពលោកគឺ «​បដិវត្តន៍ពណ៍​» មេរោគប្រភេទនេះចំលងបានជិត​២០ប្រទេសហើយ​នៅលើពិភពលោក​។ មេរោគនេះវាលាក់ខ្លួន នៅក្នុងអង្គការចាត់តាំងនយោបាយ ជាខ្សែបណ្តាញ ហើយគេអាចរកឃើញតាមរយៈសារនយោបាយ និងសកម្មភាពនយោបាយជាក់ស្តែង​។ ទោះបីវាលេចចេញពណ៌ខ្មៅ ក្រហម ឬលឿង ក៏ដោយវាគឺជាមេរោគដ៏គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិ និងពិភពលោកក្នុងសម័យបច្ចេកវិជ្ជាទំនើបនេះ​។

គណបក្សនយោបាយមួយ បើក្លាយជាទីកន្លែងលាក់ខ្លួន ឬជាអង្គការចាត់តាំង នៃមេរោគដ៏គ្រោះថ្នាក់នេះហើយ សូមកុំមើលស្រាលថានេះ ជាសិទ្ធិនយោបាយ មិនមែនទេតែនេះមានន័យថាគ្រោះថ្នាក់ដ៏ធំសម្រាប់ជាតិ និងប្រជាជនបានមកដល់ហើយ​។ មេរោគនេះវាចូលចិត្តស៊ីជីវិតមនុស្សនៅពេលមុន និងក្រោយការបោះឆ្នោត​ ហើយបើវាកើតនៅប្រទេសណាហើយវាស៊ីជីវិតប្រជាជនក្នុងប្រទេសនោះគ្មានប្រណីទេ​។

សំណាងណាស់នៅកម្ពុជា បានដឹងមុនទាន់ពេលវេលា ដ៏រាបណាមេរោគនេះ ត្រូវបានកំចាត់គឺ ប្រទេសជាតិនឹងរក្សាបាននូសុខសន្តិភាព និងការអភិវឌ្ឍន៏បន្តទៀត​។

ដោយសារតែប្រទេសជាតិយើងធ្លាប់រងគ្រោះដោយសង្គ្រាម នឹងដោយបានមើលឃើញប្រទេសជាច្រើនបានរងគ្រោះ ដោយសារ​ចលនាបដិវត្តន៍ពណ៍​នេះ ទើបក្រុមការងារ មិនអាចនៅស្ងៀមបាន​ហើយត្រូវធ្វើសកម្មភាពផ្សពផ្សាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យបានយល់ដឹង បង្ការកុំឲ្យរងគ្រោះថ្នាក់ដោយ ចលនាបដិវត្តន៍ពណ៌នេះ៕